ជឿជាក់សាហាវ! កីឡាកររូបនេះ ថា ក្រុមខ្លួនអាចឈ្នះគ្រប់ពានរង្វាន់ទាំងអស់សម្រាប់រដូវកាលថ្មី

//s9.kh1.co/83/83fea0dae7655fce71ca615d6e606880d985eb9a.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes ថា Manchester United អាចឈ្នះគ្រប់ពានរង្វាន់បានរដូវកាលក្រោយ

អង់គ្លេស៖ ខ្សែបម្រើ Bruno Fernandes ជឿជាក់ថា Manchester United អាចប្រជែងឈ្នះគ្រប់ពានរង្វាន់ទាំងអស់នារដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ជាការពិតណាស់ Man Utd ពុំទាន់ស្គាល់រសជាតិឈ្នះពានអ្វីសោះបួនរដូវកាលជាប់ៗគ្នាហើយ ខណៈ ការឈ្នះពានចុងក្រោយបង្អស់ គឺ នៅក្នុងឆ្នាំ២០១៧ ដែលពេលនោះពួកគេជាម្ចាស់ជើងឯកពានរង្វាន់ Europa League។ 

ក្លិប Manchester United
ក្លិប Manchester United

Bruno បាននិយាយថា៖

រៀងរាល់ពេលខ្ញុំតែងតែគិតថា ពួកយើងមានឱកាសដើម្បីឈ្នះគ្រប់ពានរង្វាន់ទាំំងអស់ដែលយើងចង់បាន។ កាលពីរដូវកាលមុន ដោយសារតែអត់សំណាង យើងក៏ខកខានក្នុងការឈ្នះពាន។ ទោះបីជាពួកយើងមិនមានកីឡាករថ្មីចូលរួម ឬ មានថ្មីចូលរួមក៏ដោយ ក៏ Man Utd នៅតែជាក្រុមដែលតឹងតែងបំផុតសម្រាប់ក្រុមគូប្រកួតក្នុងការប្រជែងយកពាន៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T