អីយ៉ាស់! At. Madrid ចង់ចែចូវយកតារាជួរមុខរបស់ Arsenal រូបនេះ ក្រោយឮថាក្លិបលក់គេតម្លៃធូរថ្លៃ

//s9.kh1.co/91/912ca6f552d5f214a83bb40243780fdd3faed169.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

AT.Madrid ចង់បានខ្សែប្រយុទ្ធ Lacazette របស់ Arsenal

អេស្ប៉ាញ៖ ក្រុមការពារតំណែងជើងឯក La Liga គឺ Atletico Madrid ចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Alexander Lacazette ពីក្លិបកាំភ្លើងធំ Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Alexander Lacazette
ខ្សែប្រយុទ្ធ Alexander Lacazette

លោកគ្រូបង្វឹក Diego Simeone ចង់បានកីឡាករខ្សែប្រយុទ្ធមកបន្ថែមទៀតឲ្យបានមុនបើករដូវកាលថ្មីប៉ុន្តែក្លិបពុំអាចទិញខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃៗនោះឡើយ ដោយសារកញ្ចប់ហិរញ្ញវត្ថុមានកំណត់។

ខ្សែប្រយុទ្ធ Alexander Lacazette
ខ្សែប្រយុទ្ធ Alexander Lacazette

ដូច្នេះហើយទើបលោកគ្រូចង់យកកីឡាករខ្លួនទៅប្ដូរយក Lacazetta ឬ សុំខ្ចីជើងគេតែម្ដងស្របពេលកីឡាករសញ្ជាតិបារាំងរូបនេះនៅសល់កុងត្រានៅទឹកដី Emirates រហូតដល់ចប់រដូវកាលក្រោយឯណោះ។

ខ្សែប្រយុទ្ធ Alexander Lacazette
ខ្សែប្រយុទ្ធ Alexander Lacazette

ខណៈនោះដែរ Arsenal កំពុងចាប់អារម្មណ៍ទិញយកខ្សែប្រយុទ្ធ Tammy Abraham ពី Chelsea ដូច្នេះក្លិបនឹងលក់ Alexander Lacazette ក្នុងតម្លៃត្រឹមតែ១៧លានអឺរ៉ូ (ស្មើនឹងប្រមាណ២០លានដុល្លារអាមេរិក)ប៉ុណ្ណោះ៕

ខ្សែប្រយុទ្ធ Alexander Lacazette
ខ្សែប្រយុទ្ធ Alexander Lacazette

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T