Jannine Weigel ផ្លាស់ប្ដូរពីក្មេងស្រីសុភាពទៅជានារីជឿនលឿនមានសាក់ពេញដៃ

//s9.kh1.co/2e/2ec1547d67bac37f7f71cde98decb82c8a9ac679.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Jannine Weigel ធ្លាប់តែជាក្មេងស្រីតែងខ្លួនសុភាពៗនិងតែងតែមានស្នាមញញឹមដ៏ស្រស់ស្រាយ រយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ Jannine ប្រែខ្លួនទៅជាមនុស្សស្រីម្នាក់ផ្សេងទៀតដែលមើលទៅហឺហាថែមទាំងមានសាក់លើដៃទៀតផង។

កម្សាន្ត៖ តារាស្រីវ័យក្មេង កូនកាត់ ថៃ អាលឺម៉ង់ Jannine Weigel គឺជាតារាចម្រៀងដែលមានទឹកដបសម្លេងពិរោះ បទចម្រៀងរបស់នាងធ្លាប់ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។ ឈ្មោះហៅក្រៅរបស់ Jannine គឺ Ploychompoo គឺជានាមដែលនាងប្រើប្រាស់នៅក្នុងវិស័យចម្រៀង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jannine Weigel
Jannine Weigel

មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីនោះទេ តារាស្រីវ័យ ២១ឆ្នាំរូបនេះ គឺមានទេពកោសល្យខាងសម្ដែងផងដែរ រឿងដែល Jannine ជាតួឯកស្រីនោះគឺ សិស្សច្បងខ្មោច ដែលជារឿងផ្ទុះប្រជាប្រិយភាពខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ក្រោយមក នាងបានបាត់មុខពីការសម្ដែងមួយរយៈ ដោយ Jannine បានធ្វើដំណើរចាកចេញពីប្រទេសថៃ ត្រឡប់ទៅរស់នៅស្រុកកំណើតនៅឯអាលឺម៉ង់វិញ។

Jannine Weigel
Jannine Weigel

តារាថៃកូនកាត់អាលឺម៉ង់នេះ តែងតែបង្ហាញខ្លួនជាក្មេងស្រីដែលមានស្នាមញញឹមស្រស់ស្រាយនិងមានការតែងខ្លួនសុភាពរាបសារ។ ប៉ុន្តែបន្ទាប់ពីនាងបានទៅរស់នៅក្រៅប្រទេសមួយរយៈ Jannine បានផ្លាស់ប្ដូរស្ទាយ៍របស់ខ្លួនពីក្មេងស្រីទៅជានារីជឿនលឿន។ 

Jannine Weigel
Jannine Weigel

បច្ចុប្បន្ន Jannine តែងតែលេងខ្លួនស៊ីចស៊ីបែបអឺរ៉ុប បបូមាត់ក្រហមឆ្អឹក ផាត់មុខបែបកាចៗ លើសពីនោះគឺនាងថែមទាំងបានសាក់រូបនៅលើដៃទាំងសងខាងទៀតផង។ ទោះបីជានាងផ្លាស់ប្ដូរសម្រស់ពិតមែន ប៉ុន្ដែ Jannine នៅតែបន្ដធ្វើជាអ្នកចម្រៀងអាជីពមិនបោះបង់ឡើយ៕ 

Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Jannine Weigel
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T