កម្សាន្ត៖ តារាស្រីវ័យក្មេង កូនកាត់ ថៃ អាលឺម៉ង់ Jannine Weigel គឺជាតារាចម្រៀងដែលមានទឹកដបសម្លេងពិរោះ បទចម្រៀងរបស់នាងធ្លាប់ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។ ឈ្មោះហៅក្រៅរបស់ Jannine គឺ Ploychompoo គឺជានាមដែលនាងប្រើប្រាស់នៅក្នុងវិស័យចម្រៀង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីនោះទេ តារាស្រីវ័យ ២១ឆ្នាំរូបនេះ គឺមានទេពកោសល្យខាងសម្ដែងផងដែរ រឿងដែល Jannine ជាតួឯកស្រីនោះគឺ សិស្សច្បងខ្មោច ដែលជារឿងផ្ទុះប្រជាប្រិយភាពខ្លាំងទាំងក្នុងនិងក្រៅប្រទេស។ក្រោយមក នាងបានបាត់មុខពីការសម្ដែងមួយរយៈ ដោយ Jannine បានធ្វើដំណើរចាកចេញពីប្រទេសថៃ ត្រឡប់ទៅរស់នៅស្រុកកំណើតនៅឯអាលឺម៉ង់វិញ។
តារាថៃកូនកាត់អាលឺម៉ង់នេះ តែងតែបង្ហាញខ្លួនជាក្មេងស្រីដែលមានស្នាមញញឹមស្រស់ស្រាយនិងមានការតែងខ្លួនសុភាពរាបសារ។ ប៉ុន្តែបន្ទាប់ពីនាងបានទៅរស់នៅក្រៅប្រទេសមួយរយៈ Jannine បានផ្លាស់ប្ដូរស្ទាយ៍របស់ខ្លួនពីក្មេងស្រីទៅជានារីជឿនលឿន។
បច្ចុប្បន្ន Jannine តែងតែលេងខ្លួនស៊ីចស៊ីបែបអឺរ៉ុប បបូមាត់ក្រហមឆ្អឹក ផាត់មុខបែបកាចៗ លើសពីនោះគឺនាងថែមទាំងបានសាក់រូបនៅលើដៃទាំងសងខាងទៀតផង។ ទោះបីជានាងផ្លាស់ប្ដូរសម្រស់ពិតមែន ប៉ុន្ដែ Jannine នៅតែបន្ដធ្វើជាអ្នកចម្រៀងអាជីពមិនបោះបង់ឡើយ៕