ទ្រង់ទ្រាយធំ! PSG ត្រៀមវ៉ៃចេញកីឡាករខ្លួន១០នាក់នេះ ដើម្បីប្រមូលលុយទិញ Pogba និង Hernandez

//s9.kh1.co/58/5856b51890c201c515d90e87f58ebd41947298c9.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

PSG ត្រៀមវ៉ៃចេញកីឡាករខ្លួន ១០ នាក់នេះ ដើម្បីប្រមូលលុយទិញ Pogba និង Hernandez

បរទេស៖ ក្លិប Paris Saint-Germain បានបើកចំហរក្នុងការដាក់លក់កីឡាករជម្រើសដំបូងរបស់ខ្លួនមួយចំនួនចេញ ខណៈពួកគេនឹងប្រមូលយកថវិការទាំងអស់នោះ ដើម្បីនាំចូលកីឡាករថ្មី ២ រូបទៀត ក្នុងនោះមានខ្សែបម្រើ Paul Pogba របស់ Manchester United និង Theo Hernandez របស់ក្រុម AC Milan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Paul Pogba
Paul Pogba

ជាការពិតណាស់ ក្លិប Man UTD កំពុងរង់ចាំការដាក់សំណើរបស់ PSG ដើម្បីពិភាក្សាលើការផ្ទេរយក Pogba, មុនពេលដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិ បារាំង ត្រូវផុតកំណត់ ដែលជាហេតុអាចធ្វើឱ្យក្រុមបិសាចក្រហមអាចបាត់បង់រូបគេដោយមិនមានតម្លៃខ្លួន, ជាមួយគ្នានេះ ក្រុមជើងឯករងនៃក្របខណ្ឌ Ligue 1 បានត្រៀមទឹកប្រាក់ប្រមាណជា ៤០ លានអឺរ៉ូ ឬស្មើរនឹង (៤៧ លានដុល្លាអាមេរិក) ដើម្បីដេញថ្លៃយក Hernandez ប៉ុន្តែត្រូវបានក្លិប AC Milan បដិសេធទៅវិញ។

Theo Hernandez
Theo Hernandez

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់ការសែត Canal Supporters បានឱ្យដឹងថា ក្រៅអំពីការយកលុយទៅទិញ Pogba និង Hernandez ក្នុងនោះ PSG ក៏ត្រូវការថវិការពីការលក់កីឡាករទាំងអស់នោះដើម្បីទុកផ្គត់ផ្គង់ថ្លៃឈ្នួលកីឡាកររបស់ពួកគេជាច្រើនទៀតផងដែរ សម្រាប់កីឡាករទាំងអស់នោះមានដូចជា Keylor Navas, Presnel Kimpembe, Marquinhos, Marco Varratti, Neymar និង Kylian Mbappe

កីឡាករ ១១ នាក់របស់ PSG
កីឡាករ ១១ នាក់របស់ PSG

ហើយសម្រាប់កីឡាករដែលក្លិប PSG ត្រូវលក់ចេញវិញ ក្នុងនោះមានដូចជាកីឡាករ Thilo Kehrer, Juan Bernat, Layvin Kurzawa, Leandro Paredes, Idrissa Gueye, Ander Herrera, Angel Di Maria, Julian Draxler, Pablo Sarabia និង Mauro Icardi ជាដើម៕

ប្រភព90min

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T