ហេតុតែលេងល្អ! នៅពេលនេះ មិត្តរួមក្រុមនៅ Man UTD ជាច្រើនកំពុងអង្វរកីឡាករម្នាក់នេះកុំឲ្យចាកចេញឲ្យសោះ

//s9.kh1.co/2e/2ec326cc4fbcf575341e484fe96cdd98fb87fe77.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Manchester United ជាច្រើននាក់ កំពុងបញ្ចុះបញ្ចូល Paul Pogba កុំឲ្យចាកចេញ

អង់គ្លេស៖ កីឡាករ Manchester United ជាច្រើនរូបត្រូវបានគេរាយការណ៍មកថា កំពុងតែព្យាយាមបញ្ចុះបញ្ចូលកីឡាករ Paul Pogba កុំឲ្យចាកចេញពីក្លិបសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ នៅសេសសលើកុងត្រាជាមួយ Man Utd តែមួយរដូវកាលទៀតតែប៉ុណ្ណោះ ហើយ រូបគេពុំទាន់សម្រេចចិត្តបន្តកិច្ចសន្យាថ្មីនៅឡើយទេ ដូច្នេះ មានន័យថា Pogba អាចចាកចេញដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលថ្មីខាងមុខ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

យ៉ាងណាក្តី មិត្តរួមក្រុមជាច្រើននាក់នៅតែមានកូនចិត្តចង់ឲ្យ Pogba បន្តលេងនៅ Man Utd ក្នុងនោះក៏មាន Marcus Rashford កំពុងព្យាយាមបញ្ចុះបញ្ចូលខ្លាំង។ មិត្តរួមក្រុមទាំងអស់គិតថា ប្រសិនបើ Pogba ចាកចេញ នោះ ក្រុមនឹងបាត់បង់កម្លាំងស្នូលដ៏សំខាន់ម្នាក់ដែលជាកីឡាករលំដាប់ពិភពលោក និង ជាអ្នកដឹកនាំម្នាក់ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់៕

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T