ស្ងាត់ៗបានមួយ! Chelsea កាន់តែកៀកក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដី Stamford Bridge

//s9.kh1.co/bd/bd74d09f082c5302270a0c341ca8fc838c9a6e4b.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Chelsea នឹងនាំយកអ្នកចាំទី Marcus Bettinelli

អង់គ្លេស៖ យោងតាមសារព័ត៌មាន Sky Sports គឺក្លិបតោខៀវ Chelsea នឹងនាំយកអ្នកចាំទី Marcus Bettinelli ពីក្លិប Fulham ដោយគ្មានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Marcus Bettinelli
អ្នកចាំទី Marcus Bettinelli

Bettinelli បានចំណាយពេលនៅរដូវកាលមុនលេងខ្ចីជើងនៅក្លិប Middlesbrough ហើយដោយសារកុងត្រារបស់គេជាមួយ Fulham ទើបតែផុតកំណត់នៅថ្ងៃទី៣០ខែមិថុនាកន្លងទៅទើបកីឡាកររូបនេះមិនបន្តកុងត្រាថ្មីទេ។

អ្នកចាំទី Marcus Bettinelli
អ្នកចាំទី Marcus Bettinelli

Sky Sports បានបង្ហើបទៀតថា អ្នកចាំទីវ័យ២៩ឆ្នាំរូបនេះនឹងចូលមកធ្វើតេស្តសុខភាពនៅក្លិប Chelsea ឆាប់ៗនេះមុននឹងមានការប្រកាសជាផ្លូវការតាមក្រោយ។

អ្នកចាំទី Marcus Bettinelli
អ្នកចាំទី Marcus Bettinelli

គេស្មានទុកថា អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះទំនងជាមិនបានក្លាយជាអ្នកចាំទីដែលចូលប្រកួតឲ្យ Chelsea ញឹកញាប់នោះឡើយ គឺអាចនឹងក្លាយជាអ្នកចាំទីដៃទី៣របស់ក្លិប។

អ្នកចាំទី Marcus Bettinelli
អ្នកចាំទី Marcus Bettinelli

អ្នកចាំទី Willy Caballero បានចាកចេញពីទឹកដី Stamford Bridge ទើប Bettinelli មកជំនួសគេវិញម្ដង៕

អ្នកចាំទី Willy Caballero
អ្នកចាំទី Willy Caballero

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T