អាណិតណាស់! កីឡាករឆ្នើម Man UTD រូបនេះ ថា រដូវកាលមុនខ្លួនមានបញ្ហាទាំងផ្លូវកាយ និង ផ្លូវចិត្ត

//s9.kh1.co/d5/d5fb2955900628670151f60f3b608adc9ed0b92f.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bruno Fernandes ថា ខ្លួនមានការហត់នឿយច្រើនកាលពីរដូវកាលមុន

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានសារភាពថា កាលពីចុងរដូវកាលមុន ខ្លួនបានរង់សម្ធាធទាំងផ្លូវកាយ និង ផ្លូវចិត្ត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ជាការពិតណាស់ កាលពីរដូវកាលមុន Bruno ពិតជាហត់នឿយខ្លាំងមែនទែន ដោយ រូបគេបានបង្ហាញខ្លួនចំនួន៥៨ប្រកួត​ ពោល ខកខានតែមួយប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League និង លេងបាន១៥ប្រកួតក្នុងពានរង្វាន់នៅអឺរ៉ុប។

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

Bruno បាននិយាយថា៖

រដូវកាលមុន ជា រដូវកាលដ៏លំបាក ព្រោះដោយសារបញ្ហាកូវីដ-១៩ ធ្វើឲ្យកាលវិភាគមមាញឹក។ ក្រោយបញ្ចប់ការប្រកួតទល់នឹង Sevilla នៃវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ Europa League 2020 គឺ យើងមានពេលតែប្រាំថ្ងៃប៉ុណ្ណោះដើម្បីសម្រាក និង វិលត្រឡប់មកវិញដើម្បីប្រកួតក្នុងរដូវកាលថ្មី។ នៅពេលដែលបញ្ចប់រដូវកាល អ្នកតែងតែគិតថា ខ្ញុំអស់កម្លាំងណាស់ ខ្ញុំត្រូវការសម្រាក និង ជួបជុំជាមួយក្រុមគ្រួសារ៕

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T