ក្តៅៗ! ព្រះខ័នរាជស្វាយរៀង បានសម្រេចបន្តកុងត្រាថ្មីដល់កីឡាករឆ្នើមរបស់ខ្លួនពីររូប

//s9.kh1.co/df/df02a10ca8d331ab9ef5c61d2b7b75e9e7b60374.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជា សំណាង និង អាំ សុវណ្ណរ៉ាត់ ទទួលបានកុងត្រាថ្មីពី ព្រះខ័នរាជស្វាយរៀង

កម្ពុជា៖ ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចសន្យាថ្មីទៅកាន់កីឡាករ ជា សំណាង និង អាំ សុវណ្ណរ៉ាត់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំណាង ជា ខ្សែបម្រើម្នាក់ដែលបានប្រកបអាជីពជាមួយព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៣ និង បានរួមចំណែកឲ្យក្លិបឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ២ដង និង ហ៊ុនសែនខាប់ ៤ដង។

កីឡាករ ជា សំណាង
កីឡាករ ជា សំណាង

ចំណែក សុវណ្ណរ៉ាត់ វិញតែងតែជាអ្នកចាំទីដៃទីមួយរបស់ក្លិប ដែរបានផ្លាស់មកព្រះខ័នរាជស្វាយរៀងនៅក្នុងឆ្នាំ២០១២ បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ២ដង និង ហ៊ុនសែនខាប់ ៣ដង៕

អ្នកចាំទី អាំ សុវណ្ណរ៉ាត់
អ្នកចាំទី អាំ សុវណ្ណរ៉ាត់

ប្រភពPreah Khan Reach Svay Rieng

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T