ចប់បាត់! នៅមិនសុខ Rooney ទៅឈូសជើងកីឡាករខ្លួនឯងធ្វើឲ្យរបួសយ៉ាងតិច២ខែ

//s9.kh1.co/15/15146dbd84398af080c3e9af23139069ffb8fca0.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Wayne Rooney បានធ្វើឲ្យ Jason Knight របួស

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Derby County លោក Wayne Rooney បានធ្វើឲ្យសមាជិកនៅក្នុងក្រុម កីឡាករ Jason Knight អវត្តមានទីលានយ៉ាងតិចពីរខែបន្ទាប់ពីលោកបានឈូសជើងកូនក្រុមម្នាក់នេះអំឡុងពេលហ្វឹកហាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Wayne Rooney និង Jason Knight
លោក Wayne Rooney និង Jason Knight

ជាការពិតណាស់ បើយោងទៅតាមរបាយការណ៍បានលើកឡើងថា នៅក្នុងការហ្វឹកហាត់មួយ Rooney និង Jason បានប៉ះទង្គិចគ្នាតាមរយៈការប្រជែងយកបាល់ ៥០-៥០ ប៉ុន្តែ គួរឲ្យសោកស្តាយ Knight បានរងរបួសធ្ងន់ត្រង់ផ្នែកកជើងដែលធ្វើឲ្យគេខកខានការប្រកួតលើសពី១២សប្តាហ៍។

កីឡាករ Jason Knight
កីឡាករ Jason Knight

Rooney បាននិយាយថា៖

Jason នឹងអវត្តមានជួយក្រុមពី ៨ ទៅ ១២សប្តាហ៍។ គាត់មានបញ្ហាកជើង ប៉ុន្តែ គាត់មិនចាំបាច់ឈានដល់ការវះកាត់នោះទេ គឺ គាត់គ្រាន់តែត្រូវការពេលវេលាដើម្បីឲ្យកជើងរបស់គាត់រឹងមាំឡើងវិញ។ វាជាការបាត់បង់ដ៏ធំមួយព្រោះអ្នករាល់គ្នាដឹងហើយថា Jason អាចជួយក្រុមបានច្រើនកម្រិតណា ប៉ុន្តែ ពួកយើងត្រូវតែប្រឈមមុខ៕

លោក Wayne Rooney
កីឡាករ Jason Knight
កីឡាករ Jason Knight

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T