អុញ! បុរសដែលគេគិតថាធ្លាក់យន្ដហោះស្លា.ប់កាលពី៤៥ឆ្នាំមុន តាមពិតនៅមានជីវិតសោះ តែមិនហ៊ានទៅរកគ្រួសារវិញ

//s9.kh1.co/10/10466e70d67dc37bbb8d223d77d74de55ee6f015.jpg
សង្គម

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការជួបជុំគ្រួសារដ៏រំជួលចិត្ត នឹងកើតឡើងឆាប់ៗខាងមុខនេះ បន្ទាប់ពីបុរសម្នាក់ ត្រូវបានគេគិតថា ស្លាប់ដោយសារការធ្លាក់យន្ដហោះកាលពី៤៥ឆ្នាំមុន តែបែរជានៅមានជីវិត។

ឥណ្ឌា៖ ការជួបជុំគ្រួសារដ៏រំជួលចិត្ត នឹងកើតឡើងឆាប់ៗខាងមុខនេះ បន្ទាប់ពីបុរសម្នាក់ ត្រូវបានគេគិតថា ស្លាប់ដោយសារការធ្លាក់យន្ដហោះកាលពី៤៥ឆ្នាំមុន តែបែរជានៅមានជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Sajid Thungal បច្ចុប្បន្នអាយុ៧០ឆ្នាំ មកពីទីក្រុង Kottayam នៃប្រទេសឥណ្ឌា បានចាកចេញពីផ្ទះក្នុងឆ្នាំ១៩៧៤ ដើម្បីទៅធ្វើការជាអ្នករៀបចំព្រឹត្តិការណ៍សម្រាប់ក្រុមអ្នកចម្រៀងនិងក្រុមរាំឥណ្ឌា នៅឯប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លុះមកដល់ខែតុលា ឆ្នាំ១៩៧៦ មានការរាយការណ៍ថា ក្រុមការងារទាំងអស់៩៥នាក់ រួមទាំងអ្នកដំណើរផ្សេងទៀត បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្ដហោះ បន្ទាប់ពីម៉ាស៊ីនមួយផ្នែកបានឆាបឆេះ។

យ៉ាងណាមិញ គាត់អាចរួចផុតជីវិតពីគ្រោះថ្នាក់ តែគាត់មិនហ៊ានទាក់ទងទៅកាន់គ្រួសារឡើយ ដោយសារតែមានអារម្មណ៍ថាខ្លួនមានកំហុស។ ក្នុងឆ្នាំ១៩៨២ គាត់បានផ្លាស់ទៅរស់នៅក្នុងទីក្រុង Mumbai នៃប្រទេសឥណ្ឌាវិញ រហូតមកទល់បច្ចុប្បន្ននេះ។

នៅក្នុងបទសម្ភាស៍ជាមួយខាងកាសែតព័ត៌មាន National News គាត់បាននិយាយរៀបរាប់ថា៖

ខ្ញុំមានបំណងចង់រកលុយកាក់ឲ្យបានច្រើន នៅតំបន់ Guf នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ដូច្នេះបន្ទាប់ពីកើតហេតុរួច ខ្ញុំគិតថានឹងសាងជីវិតថ្មីម្ដងទៀត ហើយចាំទាក់ទងទៅកាន់ក្រុមគ្រួសារ តែរហូតមកដល់ពេលនេះ ខ្ញុំមិនអាចធ្វើឲ្យវាកើតឡើងបានឡើយ។

លោក Sajid Thungal 

ប្រភពព័ត៌មានបានបន្ដទៀតថា កាលពីពីរឆ្នាំមុននេះ មិត្តភក្ដិរបស់គាត់ម្នាក់បានជួបគាត់ ក្នុងសភាពដើរសឹងតែរួច និងមានជំងឺផងដែរ ដូច្នេះមិត្តភក្ដិនោះ ក៏បានយកទៅកាន់កន្លែងរស់នៅមួយ។ ហើយគាត់ទើបតែដាច់ចិត្តនិយាយរឿងគ្រួសារទៅកាន់មិត្តភក្ដិឲ្យដឹងកាលពីសប្ដាហ៍មុននេះ ដែលធ្វើឲ្យមិត្តភក្ដិរូបនោះ ជួយស្វែងរកក្រុមគ្រួសារឲ្យតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានដឹងដំណឹងថាគាត់មិនទាន់ស្លាប់ ក្រុមគ្រួសារបស់គាត់មានការភ្ញាក់ផ្អើល និងសប្បាយចិត្តជាខ្លាំង តែជាអកុសលឪពុកម្ដាយរបស់គាត់បានស្លាប់យូរឆ្នាំហើយ។ ហើយនៅថ្ងៃពុធនេះ ប្អូនប្រុសរបស់គាត់នឹងទៅទទួលគាត់ឲ្យត្រលប់មកផ្ទះវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសដែលនៅមានជីវិត (កណ្ដាល)
បុរសដែលនៅមានជីវិត (កណ្ដាល)
បុរសដែលនៅមានជីវិត
បុរសដែលនៅមានជីវិត

ប្រភព: ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T