មិនធម្មតា! ណាសាជ្រើសរើស SpaceX លើគម្រោងទៅឋានព្រះចន្ទ​ តែត្រូវមេ Amazon ប្រើក្បាច់នេះ ដើម្បីបានចូលរួមដែរ

//s9.kh1.co/1d/1df3a8deaf2c62450621d722e589ac830d210dea.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ណាសាអាចផ្ដល់កិច្ចសន្យាឲ្យក្រុមហ៊ុនតែមួយប៉ុណ្ណោះ មិនមែនពីរដូចការរំពឹងទុកនោះទេ ដោយសារតែកង្វះថវិកា។

បរទេស៖ លោក Jeff  Bezos (ស្ថាបនិកក្រុមហ៊ុន Amazon) បានផ្ដល់ការរ៉ាប់រងចំណាយដល់អង្គការណាសា ចំនួន២ពាន់លានដុល្លារ ដើម្បីពិចារណាឡើងវិញ ចំពោះកិច្ចសន្យាដ៏សំខាន់មួយ ក្នុងការបង្កើតយានសម្រាប់ចុះចតលើឋានព្រះចន្ទ។ កាលពីខែមេសា ទីភ្នាក់ងារអវកាសណាសាបានផ្ដល់ប្រាក់កិច្ចសន្យា២.៩ពាន់លានដុល្លារ ដល់លោក Elon Musk ដោយបដិសេធការដេញថ្លៃពីក្រុមហ៊ុនអវកាស Blue Origin របស់លោក Bezos។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រាក់រង្វាន់នេះគឺសម្រាប់បង្កើតប្រព័ន្ធចុះចត ដែលនឹងដឹកអវកាសយានិកចុះដល់ដីឋានព្រះចន្ទ នៅដើមឆ្នាំ២០២៤។ ណាសាអាចផ្ដល់កិច្ចសន្យាឲ្យក្រុមហ៊ុនតែមួយប៉ុណ្ណោះ មិនមែនពីរដូចការរំពឹងទុកនោះទេ ដោយសារតែកង្វះថវិកា។ ទីភ្នាក់ងារអវកាសណាសាបានទទួលប្រាក់ត្រឹមតែ៨៥០លានដុល្លារ នៃប្រាក់៣.៣ពាន់លានដុល្លារ ដែលខ្លួនបានស្នើសុំពីសភា ដើម្បីបង្កើតយានចុះចតនៅឋានព្រះចន្ទ។

លោក Jeff  Bezos កំពុងនិយាយ  
លោក Jeff  Bezos កំពុងនិយាយ  

ក្នុងពេលផ្ដល់ប្រាក់រង្វាន់ ប្រធានផ្នែករុករកមនុស្សរបស់ណាសា លោក Kathy Lueders បានសារភាពថា ថវិកាបច្ចុប្បន្នរបស់ទីភ្នាក់ងារអវកាស បានរារាំងមិនឲ្យជ្រើសរើសក្រុមហ៊ុនចំនួនពីរ។ លោក Bezos បាននិយាយថា​ ក្រុមហ៊ុន Blue Origin នឹងលះបង់រាល់ការចំណាយរហូតដល់២ពាន់លានដុល្លារ ពីអង្គការណាសា ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ននិង២ឆ្នាំក្រោយរបស់រដ្ឋាភិបាល។

ណាសាក៏បានលើកឡើងពីកំណត់ត្រា ដែលបានបង្ហាញពីបេសកកម្មនៃគន្លងតារាវិថី ដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលជាកត្តាមួយទទួលបានប្រាក់រង្វាន់។ ថ្លៃចំណាយត្រូវបានគេគិតថា ដើរតួនាទីដ៏សំខាន់ផងដែរ ហើយការដេញថ្លៃរបស់ក្រុមហ៊ុន SpaceX មានតម្លៃទាបបំផុត៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T