និយាយត្រង់ៗចឹងហ្មង! កីឡាករឆ្នើមម្នាក់នេះបានប្រាប់ Liverpool ឲ្យ លក់គេចោលទៅ

//s9.kh1.co/1a/1a35b3812222061978936c2d25c9021ae6e765b1.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Xherdan Shaqiri ថា ខ្លួនចង់ចាកចេញពី Liverpool ណាស់

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធ Xherdan Shaqiri បានប្រាប់ទៅកាន់ថ្នាក់លើរបស់ Liverpool ឲ្យដាក់លក់រូបគេចេញសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Xherdan Shaqiri
កីឡាករ Xherdan Shaqiri

ជាការពិតណាស់ កីឡាករសញ្ជាតិស្វីសខាងលើ ពិតជាចង់ដើរ​ចេញពីកីឡដ្ឋាន Anfield គឺ ដោយសាររូបគេទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានតិចមែនទែនក្រោមការដឹកនាំរបស់លោក Jurgen Klopp ខណៈ កាលពីរដូវកាលមុនគេបង្ហាញខ្លួនជាជម្រើសដំបូងបានតែប្រាំមួយប្រកួតប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្លិបដែលមានលទ្ធភាពខ្ពស់ក្នុងការប្រជែងយក Shaqiri មានដូចជា៖ Sevilla, Villarreal, Napoli និង Lazio ហើយ ក្លិបទាំងបួនក៏បានទាក់ទងទៅកាន់អ្នកតំណាំងរបស់កីឡាករកម្ពស់ទាបល្បឿនលឿននេះរួចរាល់ដែរ។

កីឡាករ Xherdan Shaqiri
កីឡាករ Xherdan Shaqiri

Shaqiri បាននិយាយថា៖

ខ្ញុំបានប្រាប់ទៅកាន់ថ្នាក់លើរបស់ Liverpool ថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងថ្មី។ ពួកគេបានយល់ព្រមតាមសំណើរបស់ខ្ញុំ និង ពិចារណាក្នុងការដាក់លក់ខ្ញុំ។ Liverpool មិនអាចបឈ្ឈប់ខ្ញុំមិនឲ្យចាកចេញបានទេ។ រឿងដែលសំខាន់បំផុត គឺ ខ្ញុំចង់បង្ហាញខ្លួនឲ្យបានញឹកញ៉ាប់ ប៉ុន្តែ បីរដូវកាលចុងក្រោយវាមិនអាចកើតឡើងបានឡើយ៕

កីឡាករ Xherdan Shaqiri
កីឡាករ Xherdan Shaqiri
កីឡាករ Xherdan Shaqiri

ប្រភពliverpoolecho

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T