អីយ៉ាស់! Liverpool ចង់បានតារាឆ្នើមម្នាក់ពី ​At. Madrid មកជំនួសកន្លែង Wijnaldum

//s9.kh1.co/91/91c1141d3cc6d51e4e016a83dc668c17e353ba58.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Liverpool ចង់បានតារាឆ្នើមម្នាក់ពី La Liga មកជំនួសកន្លែង Wijnaldum។

អឺរ៉ុបSaul Niguez  ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ដែលមានក្លិបផ្សេងៗចង់បានច្រើននារដូវក្ដៅនេះ ហើយក្លិប Liverpool ក៏បានចាប់អារម្មណ៍នាំយកខ្សែបម្រើរូបនេះទៅជំនួសកន្លែង ​Georginio Wijnaldum ដែលទើបចាកចេញទៅ PSG ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Saul 
Saul 

ជាការពិតណាស់ ក្លិប Liverpool បានដាក់គោលដៅនាំយកខ្សែបម្រើមួយចំនួន ក្រោយការចាកចេញរបស់កីឡាករហូឡង់ Wijnaldum ដែលបានធ្វើឲ្យតំបន់បម្រើមានចន្លោះប្រហោង ហើយ Saul ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមៗមួយចំនួនទៀតដូចជា Tielemans, Aouar និង Franck Kessie

Saul 
Saul 

គួរបញ្ជាក់ថា Saul មិនមែនមានតែ Liverpool តែមួយគត់ដែលចង់បាននោះទេ ប៉ុន្ដែ Man United និង Barcelona ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ។ ហើយសារព័ត៌មាន ​Daily Mail បានរាយការណ៍ដែរថា កីឡាកររបស់ក្លិប ​Atletico Madrid រូបនេះទំនងជាត្រួវចិត្ដ Liverpool ជាពិសេសដោយសារសមត្ថភាពរបស់គាត់ អាចលេងបានច្រើនតំណែង ក្នុងតំបន់បម្រើ៕

Saul 
Saul 

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T