អឺរ៉ុប៖ កីឡាករ Marco Reus គិតថាបច្ចុប្បន្នក្រុម Borussia Dortmund មានក្រុមមួយដែលអាចក្លាយជាជើងឯកនៃពានរង្វាន់ Bundesliga សម្រាប់រដូវកាល ២០២១-២០២២ នេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រុម Dortmund គឺមិនដែលបានស្គាល់រស់ជាតិពានលីគកំពូលរបស់ អាល្លឺម៉ង់ សោះចាប់តាំងពីរដូវកាលដែលពួកគេជោគជ័យខ្លាំងក្រោមការដឹកនាំរបស់លោក Jurgen Klopp ឆ្នាំ ២០១១-២០១២។

ចំណែកកាលពីរដូវកាលមុនក្រុម Dortmund ធ្វើបានល្អបំផុត ដោយបញ្ចប់រដូវកាលឈរនៅក្នុងចំណាត់ថ្នាក់ជាមួយក្រុមកំពូលទាំង ៤ នៃក្របខណ្ឌ Bundesliga, ប៉ុន្តែ Reus ហាក់មានគំនិតសុទដ្ឋិនិយមថា ក្រុមរបស់ពួកគេនឹងអាចឈ្នះពានរង្វាន់បានច្រើននារដូវកាលថ្មីនេះ។

ថ្លែងក្នុងសិន្និសិទកាសែត នៅជំរុំហ្វឹកហាត់ Reus បានលើកឡើងដោយជឿជាក់យ៉ាងដូច្នេះថា៖
ពួកយើងមានក្រុមមួយដែលអាចក្លាយជាជើងឯកនៃលីគកំពូលរបស់ អាល្លឺម៉ង់ បាន, ម្យ៉ាងទៀតយើងក៏នឹងអាចឈ្នះពាន Cup ហើយក៏អាចឈានដល់វគ្គបន្តនៃ Champions League បានដែរ។ យើងត្រូវមានការចូលរួមច្រើនពីអ្នកទាំងអស់គ្នា។ យើងនឹងបង្ហាញឱ្យឃើញពីភាពពិតមួយនៅក្នុងរដូវកាលនេះ។ ក្នុងនោះអ្នកក៏ត្រូវការសំណាងនៅក្នុងការប្រកួតដែរ, យើងនឹងប្រឹងប្រែង ដើម្បីបង្ហាញឱ្យអ្នកគាំទ្របានឃើញ៕
ប្រភព៖ Goal