អតីតតារាឆ្នើមនៅ Man UTD រូបនេះបានប្ដឹងប៉ូលិសក្រោយបែកធ្លាយរូបថតជាមួយនារីៗ ក្នុងបន្ទប់សណ្ឋាគារ

//s9.kh1.co/f7/f7574cd39150a0f8f51b96a0f35ad6fcc42b7914.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Rooney បានទាក់ទងទៅប៉ូលិសក្រោយរូបភាពលោកជាមួយមនុស្សស្រីបានបែកធ្លាយពេញបណ្ដាញសង្គម

អង់គ្លេស៖ លោក Wayne Rooney ដែលជាអតីតកីឡាកររបស់ Manchester United ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិប Derby County បានទាក់ទងទៅប៉ូលិសបន្ទាប់ពីរូបរបស់លោកថតជាមួយមនុស្សស្រីក្នុងក្លិបកម្សាន្តនិងក្នុងបន្ទប់សណ្ឋាគារត្រូវបានគេចែកចាយពេញបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Wayne Rooney
លោក Wayne Rooney

លោកជឿជាក់ថាលោកត្រូវគេបោកបញ្ឆោតហើយរូបភាពនោះគឺមិនបានកើតឡើងដូចការគិតនោះឡើយដោយក្នុងរូបភាពទាំងពីរនោះគឺរូបមួយសន្លឹកថតជាមួយមនុស្សស្រីក្នុងក្លិបកម្សាន្តហើយមួយសន្លឹកទៀតគឺគេងជាមួយមនុស្សស្រីក្នុងបន្ទប់សណ្ឋាគារ។

រូបថតដែលបែកធ្លាយ
រូបថតដែលបែកធ្លាយ
រូបថតដែលបែកធ្លាយ
រូបថតដែលបែកធ្លាយ
រូបថតដែលបែកធ្លាយ
រូបថតដែលបែកធ្លាយ

យោងតាមសារព័ត៌មាន MailOnline គឺមេធាវីរបស់លោក Rooney បានត្អូញត្អែទៅកាន់អាជ្ញាធររបស់ទីក្រុង Manchester ដើម្បីទទូចឲ្យមានការស៉ើបអង្កេតពាក់ព័ន្ធនឹងរឿងនេះ។

រូបភាពតំណាង
រូបភាពតំណាង

រូបភាពនោះត្រូវបានគេសន្មតថាបានថតកាលពីថ្ងៃសៅរ៍នៅឯទីក្រុង មេនឆេសស្ទ័រ គឺបន្ទាប់ពីក្លិប Derby County ដឹកនាំដោយលោក Rooney ផ្ទាល់បានប្រកួតចាញ់ Salford City ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។

លោក Wayne Rooney 
លោក Wayne Rooney 

លោក Rooney បានរួមរស់ជាមួយអ្នកស្រី Coleen ជិត២០ឆ្នាំមកហើយដោយអ្នកទាំងពីរមានកូនប្រុសបួនរូបបន្ទាប់ពីរៀបការក្នុងឆ្នាំ២០០៨៕

លោក Wayne Rooney និងភរិយា
លោក Wayne Rooney និងភរិយា

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T