កម្លោះស្រលាញ់មេម៉ាយមានអ្វីខុស! មើលតែតារាទាំងនេះយកភរិយាមេម៉ាយ តែរស់នៅមានក្ដីសុខខ្លាំង

//s9.kh1.co/b4/b4a7acb0a62519ce3d677558eb728134344e17ec.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះស្នេហាខុសវ័យ ហើយមានប្រពន្ធជាអ្នកមេម៉ាយ តែតារាប្រុសពីររូបនេះ ពិតជាស្រលាញ់ភរិយា និងមើលថែភរិយាបានយ៉ាងល្អ។

ភ្នំពេញ៖ ស្នេហាកើតឡើងតាមបែបធម្មជាតិ មិនចាំបាច់មានការបង្រៀន ហើយស្នេហាកើតចេញពីក្ដីស្រលាញ់រវាងភាគគីមួយទៅភាគមួយទៀត ដោយមិនរើសភេទ ឋានៈ ឬជាតិសាសន៍ណានោះឡើយ។ លើសពីនេះទៅទៀត ស្នេហាអាចធ្វើឲ្យមនុស្សហ៊ានលះបង់គ្រប់យ៉ាង ដើម្បីមនុស្សដែលខ្លួនស្រលាញ់ទៀតផង បើតាមការមើលឃើញកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើនិយាយពីស្នេហាកម្លោះ និងមេម៉ាយ គេដឹងថា មានមនុស្សមួយចំនួននៅតែបញ្ចេញមតិមិនពេញចិត្តរវាងដៃគូស្នេហាខុសវ័យ ឬកម្លោះទៅចាប់ផ្ដើមស្នេហ៍ជាមួយអ្នកមេម៉ាយជាដើម។ ក្នុងនោះដែរ បើទោះបីអ្នកជុំវិញមិនពេញចិត្ត ឬគាំទ្រនូវស្ដេចក្ដីសម្រេចចិត្តរបស់ពួកគេ ក៏គេនៅតែឃើញ បុរសកម្លោះៗជាច្រើននាក់ នៅតែលង់ស្នេហ៍អ្នកមេម៉ាយ រហូតដល់អ្នកខ្លះឈានដល់ថ្ងៃរៀបការទៀតផង។

ជាមួយគ្នានេះដែរ បើងាកទៅមកមើលសិល្បករខ្មែរកម្លោះមានរូបសម្បតិ្តស្អាតសង្ហាពីនាក់ បានធ្លាក់ក្នុងអន្លង់ស្នេហាអ្នកមេម៉ាយមានកូនរួច រហូតសម្រេចចិត្តដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍ទផតផង។ ក្នុងនោះដែរ តារាប្រុសកម្លោះដែលបានរៀបការជាមួយមេម៉ាយ រស់នៅយ៉ាងមានក្ដីសុខបំផុតនោះមានដូចជា៖

១៖ លោក ជា វិបុល

ពិធីករដ៏ល្បីឈ្មោះ លោក ជា វីបុល ត្រូវបានគេដឹងថា ជាស្វាមីពិធីការិនីអ្នកនាង គង់ សុជាតិ។ បើទោះបីអ្នកនាង គង់សុជាតិ ជាស្ត្រីមេម៉ាយកូន២ពិតមែន តែលោក ជា វិបុល ពិតជាស្រលាញ់នាង ហើយថែមទាំងជាស្វាមីដ៏ល្អសម្រាប់ភរិយាទៀតផង។ បើមើលពីជីវិតរស់នៅក្រោយរៀបការ និងមានកូនស្រីម្នាក់រួចនោះ គេតែងតែឃើញ គូស្វាមីភរិយាមួយគូនេះរស់នៅយ៉ាងមានក្ដីសុខ ពេញដោយសុភមង្គល ហើយមានសកម្មភាពស្វីតជាមួយគ្នាជានិច្ច។

លោក ជា វិបុល
លោក ជា វិបុល
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា
លោក ជា វិបុល និងភរិយា

២៖ លោក ណាខុន

ថ្មីៗនេះ តារាសម្ដែងរូបសង្ហាលោក ណាខុន បានរៀបចំពីធីមង្គលការបែបសាមញ្ញ ជាមួយអ្នកមេម៉ាយក្រៅរង្វង់សិល្បៈម្នាក់។ ពិតណាស់ បើទោះបីតារារូបនេះមានភរិយាជាស្ត្រីមេម៉ាយមានកូនរួច តែគេតែងតែឃើញស្វាមីភរិយាមួយគូនេះ បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាស្ទើរតែគ្រប់ពេល មើលទៅពិតជាផ្អែមល្ហែម មានក្ដីសុខខ្លាំង។

លោក ណាខុន
លោក ណាខុន
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
លោក ណាខុន​ និងភរិយា
ជា វិបុលណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T