កុំញយពេក! ជួយខ្លួនឯងច្រើនដងពេក បុរសម្នាក់នេះកើតជំងឺនឹកស្មានមិនដល់ ពេលទៅជួបគ្រូពេទ្យ

//s9.kh1.co/8d/8dfed5186476455e441c4705ee04404bb4050fb5.jpg
យល់ដឹង

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិជប៉ុនម្នាក់ ទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលគម្រាមកំហែងដល់អាយុជីវិត បន្ទាប់ពីសម្រេចកាមដោយខ្លួនជាច្រើនដងក្នុងមួយថ្ងៃ

ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ដែលមានអាយុ ៥១ ឆ្នាំ បានសម្រេចកាមដោយខ្លួនជាច្រើនដងក្នុងមួយថ្ងៃ រហូតដល់ចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ក្នុងមួយរំពេល ត្រូវបានបញ្ចូលមន្ទីរពទ្យ រកឃើញថា​មានជំងឺដាច់សរសៃឈាមខួរក្បាល នេះបានតាមប្រភពព័ត៌មាន បានរាយការណ៍មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះគេត្រូវបានបន្ថែមទៀតថា បុរសនោះ មានអាការៈវង្វេងស្មារតី មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានសម្ពាធឈាមទាប ដែលគ្រូពេទ្យបានទទួលស្គាល់ថាជារោគសញ្ញាទូទៅ នៃជំងឺដាច់សរសៃឈាមខួរក្បាល។

នេះបើយោងទៅតាម ការស្កេន CT ត្រូវបានថត ខួរក្បាលរបស់បុរសម្នាក់នេះ វាបានបង្ហាញថា រូបលោកបានទទួលរងនូវជំងឺរលាកស្រោមខួរខាងក្រោមផងដែរ ដែលបណ្តាលមកពីសរសៃឈាមនៅក្នុងខួរក្បាល ដែលអាចដាច់និងអាចគម្រាមកំហែងដល់អាយុជីវិតលោកគ្រប់ពេលវេលា។

ទោះជាយ៉ាងណាក៏ដោយ បានឱ្យដឹងថាបុរសនេះបានចំណាយពេល ២ សប្តាហ៍នៅក្នុងមន្ទីរពេទ្យមុនពេលដែលអាចចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីសុខភាព របស់លោកបានវិលត្រលប់មកវិញ នៅស្ថានភាពល្អប្រសើរដូច្នេះដែរ៕

ប្រភព៖ https://9gag.com/

សូមទស្សនារូបភាពខាងក្រោម៖

ការស្កេន CT (រូបភាព) ព្រួញពណ៌ក្រហមគឺជាឈាមស្រស់ដែលដាច់
ការស្កេន CT (រូបភាព) ព្រួញពណ៌ក្រហមគឺជាឈាមស្រស់ដែលដាច់
សញ្ញាព្រួញចង្អុលបង្ហាញពីសរសៃឈាមរបស់អ្នកជំងឺ
សញ្ញាព្រួញចង្អុលបង្ហាញពីសរសៃឈាមរបស់អ្នកជំងឺ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T