ញាក់សាច់! Man City ចង់បន្ដកិច្ចសន្យាថ្មីឲ្យតារាឆ្នើមម្នាក់នេះដល់ឆ្នាំ២០២៦ និងដំឡើងប្រាក់ឈ្នួលទ្វេដង

//s9.kh1.co/89/897883d735d12e02b385049f02e287418117b9e5.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​Manchester City ចង់បន្ដកិច្ចសន្យាថ្មីឲ្យកំផែងការពារដ៏សំខាន់របស់លោក Pep Guardiola គឺកីឡាករ Ruben Dias បូករួមទាំងការដំឡើងប្រាក់ខែទ្វេដងផងដែរ។

អង់គ្លេស៖ សារព័ត៌មាន Daily Star បានរាយការណ៍ថាក្លិប ​Manchester City ចង់បន្ដកិច្ចសន្យាថ្មីឲ្យកំផែងការពារដ៏សំខាន់របស់លោក Pep Guardiola គឺកីឡាករ Ruben Dias  បូករួមទាំងការដំឡើងប្រាក់ឈ្នួលទ្វេដងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dias 
Dias 

ជាការពិតណាស់ Dias វ័យ២៤ឆ្នាំ ជាខ្សែការពារលេចធ្លោមួយរូបនៅក្នុងក្រុមមេឃខៀវ ដោយបានបង្ហាញខ្លួនចំនួន​ ៥០ប្រកួតកាលពីរដូវកាលមុន រហូតបានជួយក្រុមឈ្នះជើងឯក ​Premier League និងក្លាយជាជើងឯករងពានរង្វាន់ Champion League ផងដែរ បន្ទាប់ពីចាញ់ក្រុមតោខៀវ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

Dias 
Dias 

ទន្ទឹមនឹងនេះក្លិប Man City កំពុងពិចារណាបន្ដកិច្ចសន្យារយៈពេលវែងរហូតដល់ឆ្នាំ ២០២៦ ខណៈកិច្ចសន្យាបច្ចុប្បន្នក៏កៀកនឹងដល់ថ្ងៃផុតកំណត់ដែរ ហើយក្លិបបានប្ដេជ្ញាយ៉ាងមុតមាំក្នុងការរក្សាកីឡាករដ៏សំខាន់ម្នាក់នេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្លិបក៏គ្រោងនឹងដំឡើងប្រាក់ពលកម្មឲ្យកីឡាករសញ្ជាតិព័រទុយកាល់រូបនេះ ដល់ ១៦៥,០០០អឺរ៉ូ (ឬប្រមាណ ១៩ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍ផងដែរ ដោយចំនួននេះស្ទើរតែស្មើទ្វេដងនូវចំនួនប្រាក់ពលកម្មដែលធ្លាប់បានពីមុន គឺ ៩៤,០០០ អឺរ៉ូ (ឬប្រមាណ ១១ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្ដាហ៍៕

Dias  និង ​Neymar
Dias  និង ​Neymar

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T