មិត្តភក្ដិ Goal! ចូរលុយគ្នា៤នាក់ ទិញវិមានចាស់មួយខ្នងតម្លៃជិតកន្លះលានដុល្លារ ហើយឥឡូវជួសជុលចេញជាវីឡា ដាក់ជួលឲ្យអ្នកទេសចរ

//s9.kh1.co/b4/b42e79428221f15225393d7555f92ddb1ff614c6.jpg
សង្គម

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិត្តភក្ដិមួយក្រុមមានគ្នា៤នាក់ បានចូរលុយគ្នាទិញវិមានដ៏ចាស់មួយខ្នង ដែលតម្លៃ៤៣៣,០០០ដុល្លារអាមេរិក និងទីតាំងស្ថិតក្នុងប្រទេសស្រីលង្កា។

បរទេស៖ មិត្តភក្ដិមួយក្រុមមានគ្នា៤នាក់ បានចូរលុយគ្នាទិញវិមានដ៏ចាស់មួយខ្នង ដែលតម្លៃ៤៣៣,០០០ដុល្លារអាមេរិក និងទីតាំងស្ថិតក្នុងប្រទេសស្រីលង្កា។ ហើយពួកគេបានចំណាយពេល៤ឆ្នាំ ក្នុងជួសជុលចេញជាវីឡាដ៏មានផាកសុខភាពវិញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វិមានមានត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ១៩១២ និងភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលមានដើមឈើដុះនៅលើដំបូល សត្វប្រចៀវរស់នៅ សត្វកណ្ដៀរ និងក្បឿងជ្រុះចេញពីជញ្ជាំងផ្ទះបាយទៀត។ តែទោះជាយ៉ាងណាក៏ដោយ លោក Bentley de Beyer និងមិត្តភក្ដិរបស់លោក មិនរាថយក្នុងការទិញឡើយ និងសម្រេចចិត្តទិញដីជុំវិញចំនួន២ហិកតាទៀត ក្នុងឆ្នាំ២០១១។

យ៉ាងណាមិញ ឥឡូវនេះ វាបានក្លាយទៅជាវីឡាដ៏ស្រស់ស្អាត ដែលមានគ្រែគេងចំនួន៥ បន្ទប់ទឹក៥ និងអាងហែលទឹក ហើយជុំវិញហុំព័ទ្ធទៅដោយធម្មជាតិយ៉ាងស្រស់បំព្រង។ បន្ថែមពីនេះទៀត ពួកគេបានដាក់ជួលឲ្យភ្ញៀវទេសចរដែលចង់សម្រាកលំហែកាយផងដែរ ដែលក្នុងមួយយប់តម្លៃ១,៣៧៥ដុល្លារអាមេរិក និងអាចស្នាក់បានគ្នាចំនួន១២នាក់ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T