ភ្ញាក់ផ្អើលណាស់! Buffon មិននឹកស្មានថា​ កីឡាករអ៊ីតាលីរូបនេះ លេងបានល្អខ្លាំងមែនទែន

//s9.kh1.co/02/022f11030c97738061071989d24d4f428cbde7c3.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Gianluigi Buffon ភ្ញាក់ផ្អើលពីភាពរីកចម្រើនរបស់ Federico Chiesa

អ៊ីតាលី៖ អ្នកចាំទី Gianluigi Buffon បានសារភាពថា ខ្លួនពិតជាភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់កីឡាករ Federico Chiesa និង បានចាត់ទុករូបគេជាកីឡាករដ៏អស្ចារ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Gianluigi Buffon 
អ្នកចាំទី Gianluigi Buffon 

ជាការពិតណាស់ នាពេលថ្មីៗនេះ Chiesa ទើបតែបានជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលី គ្រងជើងឯកពានរង្វាន់ EURO 2020 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយ ក្នុងព្រឹត្តិការណ៍នេះផងដែរ កីឡាកររបស់ Juventus ខាងលើរួមចំណែកជួយក្រុមបានយ៉ាងច្រើនទាំងតំបន់បម្រើ និង តំបន់ប្រយុទ្ធ។

  កីឡាករ Federico Chiesa
  កីឡាករ Federico Chiesa

Buffon បាននិយាយថា៖

នៅពេលដែល Chiesa មកដល់ Juventus ខ្ញុំសូមនិយាយដោយស្មោះត្រង់ ខ្ញុំមិនគិតថាគាត់លេងបានល្អនោះទេ។ វាពិតជាមិនគួរឲ្យជឿដែលគាត់បង្ហាញការលេងបានល្អមែនទែនក្នុងពានរង្វាន់ EURO ជាពិសេសក្នុងការប្រកួតទល់នឹងអង់គ្លេស គឺ វាពិបាកណាស់ក្នុងការបឈ្ឈប់គាត់។ គាត់ពិតជាអស្ចារ្យ៕

អ្នកចាំទី Gianluigi Buffon  
  កីឡាករ Federico Chiesa
  កីឡាករ Federico Chiesa

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T