គ្រូចេញមុខហើយ! Solskjaer និយាយថាម៉េចខ្លះក្រោយឮថា Pogba មិនបន្តកុងត្រាថ្មី?

//s9.kh1.co/e3/e3e70234cbbaef67864859852018aae854789c66.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Solskjaer ចេញមុខនិយាយទាក់ទងនឹងរឿង Pogba មិនបន្តកុងត្រាថ្មី

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានចេញមុខឆ្លើយតបនឹងព័ត៌មានចចាមអារ៉ាមដែលថា ខ្សែបម្រើ Paul Pogba នឹងមិនបន្តកុងត្រាថ្មីជាមួយក្លិប Manchester United ខណៈប្រភពមួយបានបង្ហើបថារូបគេចង់ផ្ទេរទៅលេងនៅក្លិប Paris Saint-Germain។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

នៅរដូវកាលមុនភ្នាក់រងាររបស់ Pogba គឺលោក Mino Raiola បានបង្ហើបថាកីឡាករសញ្ជាតិបារាំងរូបនេះមិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford ឡើយប៉ុន្តែសាមីខ្លួនបាននិយាយថាគេសប្បាយចិត្តនឹងនៅទីនេះ គ្រាន់តែមិនធ្លាប់បានបង្ហើបថាគេនឹងបន្តកុងត្រាថ្មីឬអត់។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

កុងត្រារបស់ Pogba នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយស្របពេល Man UTD ព្យាយាមស្នើកុងត្រាថ្មីដល់គេ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ទន្ទឹមនឹងការផ្ទុះព័ត៌មានចចាមអារ៉ាមមួយនេះ លោកគ្រូ Solskjaer បាននិយាយថាលោកសង្ឃឹមថា Pogba នឹងបន្តស្នាក់នៅ Manchester United នៅរដូវកាលក្រោយ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

លោកគ្រូបានថ្លែងថា៖ 

វានៅតែមានពាក្យចចាមអារ៉ាមពី Paul ។ ការជជែករវាងក្លិបនិងភ្នាក់ងារតំណាងរបស់ Paul គឺខ្ញុំពុំអាចនិយាយអ្វីលំអិតបានទេ ដូច្នេះខ្ញុំមិនមានអីត្រូវនិយាយនោះឡើយតែខ្ញុំដឹងថាមានក្លិបផ្សេងចាប់អារម្មណ៍ចង់បានគេ។ ពិតណាស់ ខ្ញុំពិតជារីករាយក្នុងការរួមការងារជាមួយគេនិងសង្ឃឹមថាពួកយើងអាចរួមការងារជាមួយគ្នាបន្តទៀត៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T