ក្រោយទិញ Sancho ក្នុងតម្លៃជាង៧០លាន ពេលនេះ Man UTD គ្រោងលក់ Martial ចេញវិញ ក្នុងតម្លៃ...

//s9.kh1.co/50/5043e1d10794ffb425a6cd7bdb4629ee67bdc04e.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រុមបិសាចក្រហម Manchester United បានបើកលក់ Anthony Martial បន្ទាប់ពីទើបចុះហត្ថលេខយក​Jadon Sancho ពីក្រុម Borussia Dortmund បានជោគជ័យ ក្នុងតម្លៃ ៧២.៩លានផោន។

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានបើកលក់ Anthony Martial បន្ទាប់ពីទើបចុះហត្ថលេខយក ​ Jadon Sancho ពីក្រុម Borussia Dortmund បានជោគជ័យ ក្នុងតម្លៃ ៧២.៩លានផោន (ឬប្រមាណ ១០០លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sancho 
Sancho 

យោងតាមសារព័ត៌មាន Daily Star បានរាយការណ៍ថា Man United ចង់លក់ Martial ឲ្យបានឆាប់បំផុត ដើម្បីរក្សាតុល្យភាពហិរញ្ញវត្ថុរបស់ពួកគេ។ របាយការណ៍បានអះអាងថា ក្រុម Tottenham Hotspur ចាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងរូបនេះ ហើយក្លិបបិសាចក្រហមបានកំណត់តម្លៃខ្លួនកីឡាកររបស់ខ្លួន ៥០លានផោន (ឬប្រមាណ ៥៨លានដុល្លារអាមេរិក)។

Martial 
Martial 

គួររម្លឹកថា Martial បានផ្ទេរមកពីក្រុម Monaco កាលពីឆ្នាំ ២០១៥ ក្នុងតម្លៃ ៣៦លានផោន (ជិត ៥០លានដុល្លារអាមេរិក) ហើយរូបគេស៊ុតបានចំនួន ៧៨គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យក្រុម Man UTD ទាំងអស់ចំនួន ២៥៨ប្រកួត៕

Martial 
Martial 

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T