គួរចងចាំ! លទ្ធផល Rapid Test អវិជ្ជមាន កុំទាន់អាលអរ ប្រយ័ត្នក្លាយជាអ្នកចម្លងកូវីដ១៩ ដោយមិនដឹងខ្លួន

//s9.kh1.co/9d/9dc84f8df46e0c819347fe5952f4c432c559fdeb.jpg
សង្គម

 ២៥-កក្កដា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

ការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានមែន ប៉ុន្តែលទ្ធផលតេស្តរហ័ស Rapid Test គឺមិនទាន់អាចយកជាផ្លូវការណ៍បានឡើយ ដោយមានហេតុផ្សេងទៀតដែលោកអ្នកត្រូវតែដឹងច្បាស់។

ភ្នំពេញ៖ នាពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វសប៊ុកសង្កេតឃើញថាមានការលើកឡើងពីឧបករណ៍តេស្តរហ័សកូវីដ១៩ Rapid Test ដែលការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមាន ប៉ុន្តែមិនមែនមានន័យថាលទ្ធផលគឺមិនមែនមានន័យថាអ្នកធ្វើតេស្តគឺរួចខ្លួនពីកូវីដ១៩ឡើយ ទោះបីជាគ្មានរោគសញ្ញាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមការលើកឡើងរបស់គណនីហ្វេសប៊ុកផេក វេជ្ជបណ្ឌិត កម្ពុជា បានលើកឡើងសម្រាប់អ្នកព្យាបាលតាមផ្ទះឱ្យបានជ្រាបថា  ការធ្វើតេស្តដោយប្រើប្រាស ឧបករណ៍  Rapid test ហើយទទួលបានលទ្ធផលអវិជ្ជមានមិនមែនបានន័យថាអ្នកគ្មានជំងឺ កូវីដ១៩ នោះទេ ព្រោះបន្ទាប់ពីអ្នកឆ្លងបាន១សប្ដាហ៍នឹងបាត់អាការៈ Rapid test នឹងអវិជ្ជមាន(ចាប់លែងបាន) តែ PCR នៅតែបញ្ជាក់ថាអ្នកមាន វីរុសកូវីដ១៩ ( សូមបន្ត ៣កុំ ៣ការពារ ទាំងអស់គ្នា )

យ៉ាងណាមិញ ចំពោះអត្ថន័យខាងលើ ចង់និយាយបញ្ជាក់ថា បើយើង វិជ្ជមានថ្ងៃទី១ ហើយ ៧ថ្ងៃក្រោយមកឃើញអវិជ្ជមានវិញ កុំទាន់គិតថាខ្លួនឯងជា ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ហាមចេញពីផ្ទះជាដាច់ខាត៕

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា 

សូមចូលទស្សនារូបភាពខាងក្រោម៖

  ឧបករណ៍ Rapid test (រូបតំណាង)
  ឧបករណ៍ Rapid test (រូបតំណាង)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T