មិនគួរឲ្យជឿ លោកតា វ័យជិត៩០ឆ្នាំទៅហេីយ នៅធាក់កង់ដូចធម្មតា(មានវីដេអូ)

//s9.kh1.co/82/82f3fed7ace54fbdb71abce730a4b511686069c9.jpg
សង្គម

 ២៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គួរសរសើរ សុខភាពមាំមួនរបស់លោកតាខ្លាំងណាស់ វ័យ៩០ឆ្នាំទៅហើយ តែលោកតា នៅធាក់កង់ ធ្វើដូចក្មេងៗ មិនសមអាយុ៩០សោះ

រាជធានីភ្នំពេញ ៖ ជាការពិតណាស់ មនុស្សចាស់ៗភាគច្រើន សុខភាពចុះអន់ថយទ្រុឌទ្រោម មានជរាពាធប្រចាំកាយ មិនដូចកាលនៅក្មេង រឹងមាំ សុខភាពល្អ មាំមួន ចង់ធ្វើអ្វីបានតាមចិត្តឡើយ ហើយនេះ ក៏ជាច្បាប់ធម្មជាតិដែរ កាន់តែចាស់ កាន់តែខ្សោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូលោកតាម្នាក់ វ័យ៩០ឆ្នាំទៅហើយ នៅតែធាក់កង់ហាត់ប្រាណ ធ្វើដូចធម្មតា មិនខុសពីក្មេងៗប៉ុន្មានឡើយ យ៉ាងណាមិញ សម្រាប់វីដេអូនេះ បានចែករំលែក តាំងពីខែ មីនាមកម្លេះ ដោយបងប្រុសម្នាក់ គណនីហ្វេសប៊ុក Mrr Heng ដែលបណ្តាអ្នកជិះកង់ទាំងអស់ ប្រាកដជាស្គាល់លោក គ្រប់ៗគ្នាហើយ។

ទន្ទឹមនឹងនេះ លោកតា ត្រូវបានគេស្គាល់ក្នុងឈ្នោះថា លុយ សុខុម ជាអតីតកីឡាករជើងឯកជិះកង់ម្នាក់ កាលពីជំនាន់  សម្តេចតា មកម្លេះ មិនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ លោកតា នៅតែរក្សាវត្តមាន ក្នុងការប្រកួតធាក់កង់ជាញឹកញយ ថែមទៀតផង លោកតា បានបង្ហើបប្រាប់ថា លោកតា បានកើតក្នុងឆ្នាំ ១៩៣២ ដែលមើលមួយភ្លែត លោកតា មិនគួរឲ្យជឿថា ក្នុងវ័យច្រើនដល់ថ្នាក់នេះ ត្រចៀកក៏ស្តាប់នៅច្បាស់ សម្លេងក៏នៅពិរោះ ហើយសុខភាពទើបសោត នៅតែមាំមួន គួរឲ្យសរសើរមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពីសមាគម ក្លាសិកកម្ពុជា
រូបភាពពីសមាគម ក្លាសិកកម្ពុជា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ Mrr Heng

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T