ស៊ុតច្បាស់ៗណាស់! ជំនួបកំពូលរវាង ភ្នំពេញក្រោន ទល់នឹងក្រុម វិសាខា ធ្លាយគ្រាប់បាល់ដល់ទៅ ៦គ្រាប់ (មានវីដេអូ)

//s9.kh1.co/97/979c45acdea333349f7234803e1307f950d2c336.jpg
កីទ្បា

 ២៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជំនួបកំពូលរវាង PPCFC ទល់នឹងក្រុម Visakha ធ្លាយគ្រាប់បាល់ដល់ ៦គ្រាប់

កម្ពុជា៖ កាលពីល្ងាចថ្ងៃ សៅរិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ ក្រុម Phnom Penh Crown បានបើកទ្វាកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Visakha នាការប្រកួតសប្តាហ៍ទី ១០ នៃក្នុងក្របខណ្ឌ Metfone Cambodia League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត(Cr: Visakha)
ទិដ្ឋភាពប្រកួត(Cr: Visakha)

ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយទទួលបានត្រឹមលទ្ធផលស្មើគ្នាតែប៉ុណ្ណោះ ក្នុងនោះក្រុម PPCFC ៣ និង ក្រុម Visakha ៣។

ទិដ្ឋភាពប្រកួត(Cr: PPCFC)
ទិដ្ឋភាពប្រកួត(Cr: PPCFC)

នៅក្នុងជំនួបកំពូលមួយនេះ ទោះបីមិនមានក្រុមណាទទួលបានលទ្ធផលឈ្នះចាញ់ក៏ពិតមែន ប៉ុន្តែពួកគេពិតជាធ្វើការវាយសម្រុកគ្នាខ្លាំងមែនទែន រហូតដល់បញ្ចប់ការប្រកួត ក្រុមទាំងពីរបានទម្លុះសំណាញ់ទីគ្នាទៅវិញទៅមកដល់ទៅ ៦ គ្រាប់ឯណោះ។

ទិដ្ឋភាពប្រកួត(Cr: PPCFC)
ទិដ្ឋភាពប្រកួត(Cr: PPCFC)

គួរបញ្ជាក់ថា កីឡាករ Nieto របស់ក្រុម PPCFC រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ៣ និង ៥៦ ហើយមួយគ្រាប់ទៀតរបស់ក្រុមម្ចាស់ផ្ទះ គឺរកបានដោយកីឡាករ Valerii នៅនាទីទី ៣៩។ ចំណែកឯកីឡាករ កែវ សុខផេង របស់ក្រុម Visakha រកបាន ២ គ្រាប់ម្នាក់ឯងផងដែរ គឺនៅនាទីទី ៣៣ និង ៥៥, ខណៈមួយគ្រាប់ទៀតរបស់ក្រុមភ្ញៀវគឺជាការស៊ុតបញ្ចូលទីដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទីទី ៩០៕

ទិដ្ឋភាពប្រកួត (Cr: PPCFC)
ទិដ្ឋភាពប្រកួត (Cr: PPCFC)

សូមទស្សនាវីដេអូខាងក្រុម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T