អ៊េមណាស់! បង្ហាញខ្លួនថ្ងៃដំបូងឱ្យ Barca, Depay ក្រឡុកញាក់សាច់ ខណៈរូបគេរកបាន ១ គ្រាប់ផងដែរ (មានវីដេអូ)

//s9.kh1.co/eb/eb3c76cec95843392174a466a13a9ee1a977b3b7.jpg
កីទ្បា

 ២៥-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បង្ហាញខ្លួនថ្ងៃដំបូងឱ្យ Barca, Depay ក្រឡុកញាក់សាច់ ខណៈរូបគេរកបាន ១ គ្រាប់ផងដែរ

បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ ក្រុម Barcelona បានធ្វើការប្រកួតជាលក្ខណៈមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលទល់នឹងក្រុម Girona នៅកីឡដ្ឋាន Johan Cruyff

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម Barcelona ទទួលជ័យជម្នះទៅលើក្រុម Girona ក្នុងលទ្ធផល ៣ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពនេះក្រុមអ្នកមានបុណ្យពិតជាធ្វើបានល្អមែនទែន តួយ៉ាងពួកគេបានទម្លុះសំណាញ់ទីក្រុម Girona រហូតដល់ទៅ ៣ គ្រាប់ឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា គ្រាប់ទី ១ របស់ Barca គឺរកបានដោយកីឡាករ Gerard Pique នៅនាទីទី ២១ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ, គ្រាប់ទី ២ រកបានដោយកីឡាករ Rey Manaj នៅនាទីទី ២៤ និង គ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Memphis Depay នៅនាទីទី ៨៥ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ចំណែកឯខាងក្រុម Girona ក៏មានគ្រាប់បាល់វាយបកមកវិញបាន ១ គ្រាប់ផងដែរ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Samuel Saiz នៅនាទីទី ៤២ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូរបស់ Depay ទល់នឹងក្រុម Girona
វីដេអូប្រកួត
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T