តោះ! មកស្គាល់កីឡាករឆ្នើម ៥រូប ដែលអាចឈ្នះពាន Ballon d'Or ច្រើន នាពេលអនាគត

//s9.kh1.co/c6/c60118a1303e313c5115b5d2b1424a957e15eb6a.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់កីឡាករឆ្នើម៥រូប ដែលអាចឈ្នះពាន Ballon d'Or ច្រើន នាពេលអនាគត។

បរទេស៖ Ballon d'Or ជាពានរង្វាន់ប្រចាំឆ្នាំធំមួយ ដែលត្រូវបានផ្ដល់ជូនកីឡាករដែលមានកិត្យានុភាពបំផុត នៅក្នុងវិស័យបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក (គិតត្រឹមឆ្នាំ ២០១៩) មានតែកីឡាករ ៣ រូបប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់នេះ ដោយកីឡាករ Lionel Messi ឈ្នះបាន ៦ ដង, Cristiano Ronaldo ឈ្នះបាន ៥ ដង និង Luka Modric ឈ្នះបាន ១ដង ក្នុងឆ្នាំ២០១៨។ ខណៈឆ្នាំ២០២០ កម្មវិធីនេះត្រូវបានលុបចោល ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះទាំង Messi និង Ronaldo សុទ្ធតែឈានចូលវ័យខ្ទង់៣០ឆ្នាំដូចគ្នា ហើយអ្នកទាំងពីរទំនងមិនអាចបន្ដអាជីពនេះបានយូរទៀតទេ ដូច្នេះ វាជាវេនរបស់កីឡាករឆ្នើមថ្មីៗដទៃទៀត។

Messi 
Messi 

បើតាមការដកស្រង់ពីគេហទំព័រ Sportskeeda ខាងក្រោមនេះ ជាកីឡាករ ៥ រូប ដែលអាចឈ្នះពានរង្វាន់ Ballon d'Or ​បានច្រើននាពេលអនាគត៖

១. Kylian Mbappe

ជាការពិតណាស់ Mbappe ហាក់ធ្វើពុំបានល្អទេនៅក្នុងព្រឹត្ដិការណ៍ EURO 2020 ថ្មីៗនេះ ដោយក្នុងចំណោមការប្រកួតទាំង៤ មិនអាចរកបានសូម្បីតែមួយគ្រាប់ ហើយថែមទាំងខកខានក្នុងការទាត់បាល់ប៉េណាល់ទីក្នុងវគ្គ១៦ ក្រុមទល់នឹងស្វីសផងដែរ។

ប៉ុន្ដែនោះ មិនបានឆ្លុះបញ្ចាំងពីសមត្ថភាពពិត ដែលខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់ធ្វើបានកន្លងមកទេ។ ប្រសិនបើក្រុម PSG បានបន្ដឈ្នះពានរង្វាន់ធំៗក្នុងរដូវកាល ២០២០-២០២១ នោះ Mbappe នឹងក្លាយជាបេក្ខភាពប្រជែងមួយរូប សម្រាប់ពាន Ballon d'Or ក្នុងឆ្នាំនេះផងដែរ។

Mbappe 
Mbappe 

២. Erling Haaland

Haaland វ័យ ២១ឆ្នាំ បានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ឆ្នើមមួយរូបនាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធរូបនេះ រកបាន ៤១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ចូលទីបាន ១២លើក ក្នុងការបង្ហាញខ្លួនឲ្យក្រុម Borussia Dortmund ក្នុងរដូវកាល ២០២០-២០២១។

Haaland ត្រូវគេរំពឹងថា នឹងក្លាយជាគូប្រជែងគីឡូធ្ងន់ម្នាក់ សម្រាប់ពានរង្វាន់ Ballon d'Or នាឆ្នាំខាងមុខៗ។

Haaland 
Haaland 

៣. Neymar

Neymar តែងតែត្រូវបានគេសសើរថាជាអ្នកស្នងតំណែងពី Ronaldo និង​ Messi ប៉ុន្ដែបញ្ហារបួសមួយចំនួនបានរារាំងគេមិនអាចឲ្យលេងបានជាប់លាប់។ ក្នុងរដូវកាល ២០២០-២០២១ គេរកបាន ១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ចូលទីបាន ១១លើក ក្នុងការបង្ហាខ្លួន ៣១ប្រកួតឲ្យក្រុម PSG ហើយក៏ជាកីឡាករឆ្នើមម្នាក់ក្នុងជម្រើសជាតិប្រេស៊ីល អំឡុងព្រឹត្ដិការណ៍ Copa America ឆ្នាំ ២០២១នេះផងដែរ។

ហើយទោះបីពេលនេះមានវ័យ ២៩ឆ្នាំហើយក៏ដោយ ក៏ Neymar នៅតែមានគុណភាពគ្រប់គ្រាន់ក្នុងការឈ្នះពាន Ballon d'Or បានច្រើនដែរ។

Neymar 
Neymar 

៤. Kevin De Bruyne

De Bruyne វ័យ ៣០ឆ្នាំ ជាខ្សែបម្រើឆ្នើមមួយរូបប្រចាំតំបន់អឺរ៉ុប ដោយបានជួបក្រុម Manchester City ឈ្នះជើងឯក Premier League និងតែងតែមានវត្ដមានក្នុងជម្រើសជាតិប៊ែលស៊ិក ហើយក្នុងរដូវកាល ២០២០-២០២១ រូបគេបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ពី PFA ផងដែរ។

Bruyne 
Bruyne 

៥. Pedri

កីឡាករ Predri វ័យ ១៨ឆ្នាំ របស់ក្រុម Barcelona ត្រូវបានគេប្រដូចទៅនឹង Xavi និង Andres Iniesta ដែលជាខ្សែបម្រើឆ្នើម។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករសំខាន់មួយរូបសម្រាប់ក្រុមយក្សអេស្ប៉ាញ ជាពិសេសបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ជម្រើសជាតិអេស្ប៉ាញផ្ទាល់តែម្ដង៕

Predri 
Predri 

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T