ដាក់ខ្លួនណាស់! Davies ថាខ្សែការពារនៅ PL ពីររូបនេះពិតជាពូកែជាងគេមែន

//s9.kh1.co/dc/dcd6fe8510e9c997eb7cdf6caf23d6316e41c8e7.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Davies ថា Shaw និង Robertson ពិតជាពូកែជាងគេមែន

អាល្លឺម៉ង់៖ ខ្សែការពារ Alphonso Davies នៃក្លិប Baywrn Munich បាននិយាយយ៉ាងរីករាយថា ខ្សែការពារ Luke Shaw នៃក្លិប Manchester United និង Andrew Robertson នៅក្លិបហង្សក្រហម Liverpool គឺជាកីឡាករឆ្នើមជាងរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Alphonso Davies
ខ្សែការពារ Alphonso Davies
ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw
ខ្សែការពារ  Andrew Robertson
ខ្សែការពារ  Andrew Robertson

Shaw បានស្តាទម្រង់លេងឡើងវិញនៅរដូវកាលនេះរហូតដល់មានឱកាសបានចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេសនិងបានជួយក្រុមលោកគ្រូ Gareth Southgate ទទួលបានចំណាត់ថ្នាក់ជើងឯករងនៅ Euro 2020 ទៀតផងខណៈដែល Andrew Robertson នៅតែជាខ្សែការពារឆ្នើមមួយរូបដែលលេចមុខសឹងតែគ្រប់ការប្រកួតរបស់ Liverpool និងបានដឹកនាំក្រុមជម្រើសជាតិស្កុតឡែន៍មកលេងនៅ Euro 2020 ដែរ។

ខ្សែការពារ Luke Shaw នៅជម្រើសជាតិអង់គ្លេស
ខ្សែការពារ Luke Shaw នៅជម្រើសជាតិអង់គ្លេស
ខ្សែការពារ Andrew Robertson នៅជម្រើសជាតិស្កុតឡែន៍
ខ្សែការពារ Andrew Robertson នៅជម្រើសជាតិស្កុតឡែន៍

Alphonso Davies ឯណេះវិញត្រូវបានគេចាត់ទុកថាជាខ្សែការពារវ័យក្មេងដ៏ពូកែមួយរូបដោយសារគេរត់លឿន ប៉ុន្តែក្នុងបទសម្ភាសន៍កំលុងពេលលេង Tiktok ជាមួយអ្នកគាំទ្រ គេបាននិយាយថា៖

ខ្ញុំទើបនឹងឃើញគេនិយាយថា Luke Shaw គឺច្បាស់ណាស់ តើអ្នកទាំងអស់គ្នាអាចពន្យល់ខ្ញុំបានទេ? ច្បាស់រឿងអី?

ខ្សែការពារ Alphonso Davies 
ខ្សែការពារ Alphonso Davies
ខ្សែការពារ Alphonso Davies

បន្ទាប់ពីនោះគេក៏បានអានសាររបស់អ្នកគាំទ្រម្នាក់ដែលផ្ញើមកនិងលាន់មាត់ថា៖

មានន័យថាគេល្អជាង? អូ៎ ខ្ញុំយល់ហើយ មានន័យថាគេល្អជាងខ្ញុំ ត្រូវហើយ!គេគឺជាកីឡាករដ៏ឆ្នើមម្នាក់។ អ៊ីចឹងមានន័ថារាល់ពេលដែលអ្នកនិយាយថា Luke Shaw គឺច្បាស់ណាស់ ឯ Robbo (Andrew Robertson) ច្បាស់ណាស់ គឺមានន័យថាពួកគេល្អជាងខ្ញុំ។ពិតណាស់ ត្រូវហើយៗ។ 

ខ្សែការពារ Alphonso Davies
ខ្សែការពារ Alphonso Davies
ខ្សែការពារ Alphonso Davies

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T