កីឡាករ PSG ម្នាក់កំពុងភ័យខ្លួន ក្រោយមានវត្ដមានបងធំ Ramos

//s9.kh1.co/ed/ed8c020aacebdc36a4111807f6c66eeccbb6d39e.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ PSG ម្នាក់កំពុងភ័យខ្លួន ក្រោយមានវត្ដមានបងធំ Ramos ។

បារាំង៖ ខ្សែការពារកណ្ដាលក្លិប PSG កីឡាករ Presnel Kimpembe បារម្ភថាវត្ដមានរបស់កីឡាករ Sergio Ramos ដែលជាកីឡាករមានបទពិសោធន៍ច្រើន និងកម្រិតខ្ពស់ជាង នឹងមកជំនួសតំណែងរបស់ខ្លួនក្នុងក្រុម បើទោះបីខ្លួនជាកីឡាករសំខាន់មួយរូបកាលពីរដូវកាលមុនក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kimpembe 
Kimpembe 

ជាការពិតណាស់ រដូវកាល ២០២០/២០២១ Kimpembe ជាកីឡាករដែលតែងតែមានឳកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ គ្រប់ការប្រកួតទាំងអស់ លើកលែងតែ ៣ប្រកួតប៉ុណ្ណោះ។ ហើយបើទោះបីជា កីឡាករសញ្ជាតិបារាំងរូបនេះបានបន្ដកុងត្រារហូតដល់ឆ្នាំ ២០២៤ក៏ដោយ ក៏រូបគេប្រហែលជាកំពុងពិចារណាវេចបង្វិចចាកចេញពីក្លិបនារដូវក្ដៅនេះ ព្រោះមិនចង់អង្គុយកៅអីបម្រុងទេ។

Kimpembe 
Kimpembe 

យ៉ាងណាមិញ យោងតាមសារព័ត៌មាន L'Equipe បានឲ្យដឹងថា ក្រុមតោខៀវ Chelsea មានបំណងផ្ដល់ជូននូវតំណែងដែល Kimpembe ចង់បាន ស្របពេលលោកគ្រូបង្វឹក Thomas Tuchel ដែលធ្លាប់ជាអតីតគ្រូកាលនៅដឹកនាំ PSG បានដឹងពីសក្ដានុពលរបស់កីឡាកររូបនេះ ហើយលោកនឹងមានកន្លែងសម្រាប់គេនៅ Stamford Bridge ៕

Kimpembe  និង Tuchel
Kimpembe  និង Tuchel

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T