អីយ៉ាស់! តារាឆ្នើមអង់គ្លេសរូបនេះ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Man City ហើយ

//s9.kh1.co/3a/3a54196ed05907412c668d2875a454181b7b0e03.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាឆ្នើមអង់គ្លេសរូបនេះ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Man City ហើយ។

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ក្លិប Aston Villa កីឡាករ Jack Grealish ត្រូវគេរាយការណ៍ថា បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Manchester City ចំពោះការផ្ទេរទៅកាន់ទឹកដី​ Etihad នារដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Grealish 
Grealish 

យោងតាមគេហទំព័រ Insider បានឲ្យដឹងថា Grealish ត្រូវបានក្លិបម្ចាស់ជើងឯក Premier League ផ្ដល់ជូននូវកិច្ចសន្យាដែលអាចទទួលបានប្រាក់ពលកម្មច្រើន ហើយរូបគេបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនហើយ។

របាយការណ៍ដដែលបានអះអាងដែរថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ មិនបានត្រៀមខ្លួនថានឹងចាកចេញពី Aston Villa ទេ ប៉ុន្ដែ Manchester City សង្ឃឹមថាអាចផ្ទេរយកគេក្នុងតម្លៃ ៩០លានផោន (ឬប្រមាណ ១២៣លានដុល្លារអាមេរិក)។

Grealish 
Grealish 

គួរឲ្យដឹងថា បច្ចុប្បន្ននេះ Grealish កំពុងសម្រាកវិសម្សមកាលនៅឡើយ បន្ទាប់ពីបញ្ចប់បេសកម្មជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្ដិការណ៍ EURO 2020៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T