គ្រូភ្នំពេញក្រោន បង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះ មុនប៉ះក្រុមវិសាខានាថ្ងៃស្អែក

//s9.kh1.co/d4/d4ee3386e9be73bccd3893bf7ce00176917beef2.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រូភ្នំពេញក្រោន បង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះ មុនប៉ះក្រុមវិសាខានាថ្ងៃស្អែក។

កម្ពុជា៖ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន Smart RSN ទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា សម្រាប់ការប្រកួតក្រខណ្ឌ Metfone Cambodia League នាវេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ស្អែកនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតចាស់
ការប្រកួតចាស់

មុនការប្រកួតចូលមកដល់ គ្រូបង្វឹកក្រុមសិង្ហក្រហម លោក Oleg Starynskyi បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖

យើងរីករាយដែលលីគបានត្រលប់មកវិញ ហើយយើងក៏លេងបាន២ប្រកួតហើយផងដែរ ពេលនេះយើងកំពុងតែរៀបចំក្រុមលេងជាមួយវិសាខា ដែលយើងរំពឹងថាជាការប្រកួតមួយដែលល្អ ព្រោះវិសាខាជាក្រុមដែលមានការគ្រប់គ្រងបាល់បានល្អ ដូច្នេះយើងអាចធ្វើតេស្តសមត្ថភាពរបស់យើង និងបង្ហាញការលេងរបស់ក្រុមយើងផងដែរ។ វិសាខាជាក្រុមដែលមានកីឡាករល្អៗច្រើន ហើយខ្ញុំគិតថាពួកគេជាក្រុមដែលមានការរៀបចំល្អ ពួកគេបានបង្ហាញពីការលេងបានល្អ មានការប្រកួតប្រជែងខ្ពស់ ខ្ញុំគិតថាវានឹងជាការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ​ មានការប្រកួតប្រជែងខ្លាំងសម្រាប់ការប្រកួតនេះ ដូច្នេះវាជារឿងល្អមួយក្នុងវិស័យបាល់ទាត់។

លោក Oleg Starynskyi 
លោក Oleg Starynskyi 
លោក Oleg Starynskyi 

លោកគ្រូសញ្ជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ 

សម្រាប់ការរៀបចំរបស់ក្រុមយើងវិញ គឺយើងធ្វើទៅតាមកាលវិភាគដែលយើងបានគ្រោងទុកដូចការប្រកួតមុនៗដែរ យើងបន្តការលេងតាមរបៀប និងគោលការណ៍របស់យើងទាំងតំបន់ប្រយុទ្ធ និងការពារ។​ ខ្ញុំអាចនិយាយបានថាការរៀបចំគឺនៅដដែល ព្រោះយើងមិនមែនរៀបចំសម្រាប់តែការប្រកួតតែមួយនេះទេ ប៉ុន្តែយើងរៀបចំគឺសម្រាប់ការប្រកួតប្រជែងសម្រាប់លីគទាំងអស់តែម្តង យើងមានការរំពឹងទុកជាច្រើនព្រោះចប់ពីការប្រកួតនេះទៅយើងមានការប្រកួតជាមួយណាហ្គា និងផ្សេងៗទៀត អញ្ចឹងយើងមានការរៀបចំសម្រាប់ការប្រកួតក្នុងលីគទាំងមូល។

លោក Oleg Starynskyi 

គួររម្លឹកដែរថា បើងាកទៅមើលប្រវត្ដិជួបគ្នា ៦ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ ភ្នំពេញក្រោនមិនដែលបានយកឈ្នះលើក្រុមវិសាខាទេ ពោលគឺចាញ់៣ប្រកួត និងស្មើ៣ប្រកួត៕

រូបភាពពីក្រុម វិសាខា
រូបភាពពីក្រុម វិសាខា

ប្រភពppcfc

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T