ដល់ថ្នាក់ហ្នឹងផង? អ្នកគាំទ្រខ្លះដល់ថ្នាក់ចង់ពុល ក្រោយឃើញឯកសណ្ឋានក្រៅដីរបស់ Spurs

//s9.kh1.co/f5/f531673dc1c69f1cf9c958f2f0660c26011fe513.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឯកសណ្ឋានក្រៅដីរបស់ Spurs រងការរិះគន់ពីអ្នកគាំទ្រ

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីថ្មីសម្រាប់រដូវកាល ២០២១-២០២២ ដោយផ្ទៃអាវមានពណ៌ខ្មៅតែមានការលាយបញ្ចូលគ្នារវាងពណ៌ជាច្រើនព្រោងព្រាតដូចគេយកធុងថ្នាំពណ៌ជាច្រើនជះពីលើគ្នា ប៉ុន្តែគ្រាន់តែវាចេញភ្លាម អ្នកគាំទ្រភាគច្រើនបែរជាសម្ដែងការមិនពេញចិត្តនិងរិះគន់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកសណ្ឋានក្រៅដីរបស់ Spurs 
ឯកសណ្ឋានក្រៅដីរបស់ Spurs 

ពួកគេបាននិយាយថាឯកសណ្ឋានមួយនេះគឺគួរឲ្យខ្ពើមណាស់ និងថែមទាំងបានសួរទៅម្ចាស់ឧបត្ថម្ភគឺក្រុមហ៊ុន Nike ថា ហេតុអីក៏ក្រុមហ៊ុនមួយនេះស្អប់ក្រុមរបស់ពួកគេរហូតដល់រចនាឯកសណ្ឋានបែបនេះមកយ៉ាងដូច្នេះ។

ឯកសណ្ឋានក្រៅដីរបស់ Spurs 
ឯកសណ្ឋានក្រៅដីរបស់ Spurs 

ក្លិប Spurs បានពិពណ៌នាថាវាជាការរចនាដែលពោរពេញដោយភាពច្នៃប្រឌិត។

ប៉ុន្តែអ្នកគាំទ្របានបញ្ចេញមតិរិះគន់ជាហូរហែដូចជា៖

តើអ្នកធ្វើស្អីហ្នឹង?

អ្នកគាំទ្រ

បន្ទាប់មកអ្នកគាំទ្រម្នាក់បានបង្ហោះរូបឯកសណ្ឋានក្រៅដីរបស់ Liverpool ហើយសរសេរថា៖

ឯកសណ្ឋានក្រៅដីរបស់ Liverpool 
ឯកសណ្ឋានក្រៅដីរបស់ Liverpool 

ពួកយើងបានអាវហ្នឹងតែ LFC បានអាវបែបនោះ?តើអ្នកស្អប់ក្រុមយើងណាស់មែនទេ?

អ្នកគាំទ្រ

មានអ្នកគាំទ្រខ្លះបាននិយាយថា៖

សុំទោស ខ្ញុំត្រូវទៅក្អួតហើយ

អ្នកគាំទ្រ
ឯកសណ្ឋានក្រៅដីរបស់ Spurs 
ឯកសណ្ឋានក្រៅដីរបស់ Spurs 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T