ទំនងចង់ចាកចេញហើយ! កីឡាករ Man UTD រូបនេះបង្ហើបថាចង់ទៅលេងនៅ Serie A

//s9.kh1.co/29/2937bd46503c78c630ad8d4db4ec6807822752ae.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Pereira បង្ហើបថាចង់មកលេងនៅ Serie A

អង់គ្លេស៖ ខ្សែបម្រើ Andreas Pereira នៃក្លិបបិសាចក្រហម Manchester United បានបង្ហើបថារូបគេចង់មានឱកាសទៅលេងនៅក្លិប Lazio ឯក្របខណ្ឌ Serie A ម្ដងទៀតបន្ទាប់ពីទៅលេងខ្ចីជើងនៅទីនោះនារដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Andreas Pereira 
ខ្សែបម្រើ Andreas Pereira 

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរពីក្លិប PSV Eindhoven តាំងពីឆ្នាំ២០១២ ដោយមុនដំបូងគេបានចូលលេងនៅឈុតយុវជនក្រោម១៧ឆ្នាំរបស់ Manchester United ប៉ុន្តែបន្ទាប់មកគេក៏ត្រូវក្លិបដាក់ឲ្យក្លិប Granada, Valencia និង Lazio ខ្ចីជើងជាបន្តបន្ទាប់។

ខ្សែបម្រើ Andreas Pereira
ខ្សែបម្រើ Andreas Pereira

តាំងពី Pereira បានចូលលេងនៅឈុតធំក្នុងឆ្នាំ២០១៥ដោយកាលណោះអតីតគ្រូបង្វឹក Louis Van Gaal នៅដឹកនាំដោយគេបានចូលលេង៧៥ប្រកួតនិងរកបាន៤គ្រាប់ព្រមទាំងបញ្ជូនបាល់៤គ្រាប់ទៀត។

ខ្សែបម្រើ Andreas Pereira
ខ្សែបម្រើ Andreas Pereira

ដូច្នេះហើយទើបពេលត្រឡប់មកពីខ្ចីជើងនៅ Lazio គឺកីឡាករវ័យ២៥ឆ្នាំរូបនេះហាក់បីដូចជាមានចិត្តចង់ចាកចេញពីទឹកដី Old Trafford ដោយសារខ្សែបម្រើឆ្នើមៗនៅ Man UTD មានច្រើនដូចជា Bruno Fernandes, Donny van de Beek និង Jesse Lingard ជាដើមទើបធ្វើឲ្យគេពិបាកដណ្ដើមជម្រើស១១នាក់ដំបូង។

Pereira បានថ្លែងប្រាប់ Sky Italia ថា៖

ខ្ញុំចង់ទៅលេងនៅ Lazio វិញបើសិនអាចនៅមានឱកាស។ ទីក្រុងរ៉ូមគឺជាផ្ទះមួយរបស់ខ្ញុំ ខ្ញុំមានពេលវេលាដ៏ល្អនៅទីនោះ។ខ្ញុំចូលចិត្តស្ទាយ៍នៃការលេងរបស់ពួកគេនិងការប្ដេជ្ញារបស់កីឡាករនៅ Serie A ។ Lazio តែងមានជាជម្រើសដំបូងក្នុងបេះដូងខ្ញុំ ប៉ុន្តែប្រទេសអ្នក(អ៊ីតាលី)បានឆក់យកបេះដូងខ្ញុំហើយ។ បើសិនជាមានឱកាស ខ្ញុំនឹងត្រឡប់ទៅលេងនៅទីនោះវិញ។

ខ្សែបម្រើ Andreas Pereira
ខ្សែបម្រើ Andreas Pereira 
ខ្សែបម្រើ Andreas Pereira 

យ៉ាងណាមិញពេលផ្ទេរទៅលេរងនៅ Lazio គឺ Andreas Pereira បានចូលលេង២៦ប្រកួតដោយក្នុងនោះជាប់ជម្រើស១១នាក់ដំបូងបានតែ៣ប្រកួតគត់ ដោយគេរកបាន១គ្រាប់និងបញ្ជូនបាល់បាន២គ្រាប់៕

ខ្សែបម្រើ Andreas Pereira 
ខ្សែបម្រើ Andreas Pereira 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T