គួរឲ្យសោកស្ដាយ! ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយឆក់យកជីវិត វេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប

//s9.kh1.co/c5/c59b0ab63bbde9b883efbdf12596c9233356eb98.png
សង្គម

 ២២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានធ្វើឲ្យលោកវេជ្ជបណ្ឌិតដ៏ឆ្នើមបានបាត់បង់អាយុជីវិត កាលពីព្រឹកមិញនេះ។

ប៉ោយប៉ែត ៖ កាលពីព្រឹកមិញថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះ លោកវេជ្ជបណ្ឌិត លាង ហ៊ត់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ។ ដែលហេតុការណ៍មួយនេះ បានកើតឡើងនៅពេលឡានពេទ្យធ្វើដំណើរទៅដឹកអ្នកជម្ងឺដើម្បីទៅទទួលការព្យាបាល នៅក្នុងនោះក៏មាន លោក លាង ហ៊ត់ និងក្មួយប្រុស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកវេជ្ជបណ្ឌិត លាង ហ៊ត់
លោកវេជ្ជបណ្ឌិត លាង ហ៊ត់

គួរបញ្ជាក់ផងដែរថា លោក លាង ហ៊ត់ គឺជាវេជ្ជបណ្ឌិតដ៏ជំនាញដែលបម្រើការនៅក្នុងមន្ទីរពេទ្យ​ព្រះ​កេតុមាលា​ តែជាអកុសលលោកបានលាចាកលោកដោយសារគ្រោះថ្នាក់ចរាចរណ៍មួយនៅពេលកំពុងធ្វើដំណើរទៅដឹកអ្នកជម្ងឺដែលយកមកព្យាបាល។ 

ពេលនេះ សពរបស់ វេជ្ជបណ្ឌិត លាង ហ៊ត់ តម្កល់នៅគ្លីនិកបានដាក់តម្កល់នៅគ្លីនិករបស់គាត់ ដើម្បីរងចាំក្រុមគ្រួសារបញ្ចូនទៅបញ្ចុះ នៅឯស្រុកកំណើត ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ។ សូមចូលរួមរំលែកទុក និង សូម​វិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត លាង ហ៊ត់ បានទៅ​កាន់​សុគតិភព​៕

លោកវេជ្ជបណ្ឌិត លាង ហ៊ត់
លោកវេជ្ជបណ្ឌិត លាង ហ៊ត់
លោកវេជ្ជបណ្ឌិត លាង ហ៊ត់
លោកវេជ្ជបណ្ឌិត លាង ហ៊ត់
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T