បើបានមែនអេមណាស់! Man City ចូលប្រជែងយកតារាឆ្នើមអ៊ីតាលីម្នាក់ ដែលទើបលើកពាន EURO ក្ដៅៗ

//s9.kh1.co/10/1079ef0af5c88d2e1566fdfdbad188a9b8266284.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមមេឃខៀវ Manchester City ត្រូវគេរាយការណ៍ថា បានចូលខ្លួនមកប្រជែងយកកីឡាករ Federico Chiesa របស់ក្រុមសេះបង្កង់ Juventus នារដូវក្ដៅនេះ។

អឺរ៉ុប៖ ក្រុមមេឃខៀវ Manchester City ត្រូវគេរាយការណ៍ថា បានចូលខ្លួនមកប្រជែងយកកីឡាករ Federico Chiesa របស់ក្រុមសេះបង្កង់ Juventus នារដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Federico Chiesa
 Federico Chiesa

Chiesa បានចូលរួមជាមួយ Juventus នៅក្នុងខែតុលា ឆ្នាំ២០២០ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំដំបូង ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់ក្នុងតម្លៃ  ៣៤លានផោន (ឬប្រមាណ ៤៧លានដុល្លារអាមេរិក)។

កីឡាករសញ្ជាតិអីតាលីរូបនេះ បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ឲ្យក្រុមសេះបង្កង់កាលពីរដូវកាលមុន ដោយស៊ុតបញ្ជូលទីបាន ១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទីបាន ១១លើក ក្នុងការបង្ហាញខ្លួន ៤៦ប្រកួត។ ហើយទើបជួយជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក EURO 2020 ថ្មីៗនេះផងដែរ។

 Federico Chiesa
 Federico Chiesa

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធស្លាបរូបនេះ ត្រូវបានក្រុម Bayern Munich, Chelsea និង Manchester City ចាប់អារម្មណ៍នាំយកទៅរួមក្រុមនារដូវក្ដៅនេះ។

ក្រុមលោក Thomas Tuchel ត្រូវគេដឹងថាបានដាក់សំណើមកចំនួន ៨៥លានផោន (ឬប្រមាណ ១១៦លានដុល្លារអាមេរិក) តែត្រូវក្លិប Juventus ច្រានចោល ព្រោះពួកគេគ្មានបំណងលក់កីឡាកររូបនេះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

 Federico Chiesa និង Ronaldo
 Federico Chiesa និង Ronaldo

ជាមួយគ្នានេះ ម្ចាស់ជើងឯក Premier League រដូវលកាល ២០២០/២១ ក៏បានចូលខ្លួនមកប្រជែងយក Chiesa ផងដែរ ដោយលោក Pep Guardiola បានសរសើរដល់កីឡាករអ៊ីតាលីរូបនេះ៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T