ហ្វេនខ្លះអន់ចិត្តស្ដូក! ប៉ុន សុរ៉ាវត្តី ជាប់ជា Miss Planet កម្ពុជា ២០២០ដែរ តែហាក់មិនសូវមានអ្នកស្គាល់ដូចបវរកញ្ញាផ្សេងៗសោះ

//s9.kh1.co/51/51f9e7ca63581469f755b0b196c0d694d13d9eed.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កញ្ញា ប៉ុន សុរ៉ាវត្តី ជាបេក្ខនារីម្នាក់ដែលមកពីខេត្តកំពង់ស្ពឺ ហើយក៏បានក្លាយជាម្ចាស់មកុដក្នុងកម្មវិធី Miss Planet កម្ពុជា កាលពីឆ្នាំ ២០២០ កន្លងទៅផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធីប្រគួតសម្រស់ Miss Planet កម្ពុជា ដែលបានរៀបចំធ្វើឡើងកាលពីអំឡុងខែ មករាឆ្នាំ ២០២០កន្លងទៅ ទីបំផុតក៏បានរកឃើញម្ចាស់ជ័យលាភី និងជាម្ចាស់មកុដ គឺបានទៅលើបេក្ខនារីម្នាក់ដែលមកពីខេត្តកំពង់ស្ពឺ កញ្ញា ប៉ុន សុរ៉ាវត្តី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយពេលបញ្ចប់ការប្រគួតកម្មវិធី យើងឃើញថា ប្រជាប្រិយភាពរបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី ហាក់មិនសូវមានការគាំទ្រច្រើន និងមិនសូវមានអ្នកស្គាល់ច្បាស់ ដូចទៅនឹងបវរកញ្ញាដែលបានប្រគួតកម្មវិធីសម្រស់ផ្សេងៗនោះឡើយ។ ដូច្នេះហើយ ទើបធ្វើឲ្យ Admin Page Universe Pageant ម្នាក់បានបញ្ចេញការអាក់អន់ចិត្តចំពោះរឿងនេះ និងសំណូមពរឲ្យមានការគាំទ្រឡើងវិញផងដែរ។ ដោយក្នុងនោះគេបានរៀបរាប់ថា៖ 

ជាបវរកញ្ញាដែលបានជាប់ក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជាមួយរូបដែរ ប៉ុន្ដែកញ្ញា ប៉ុន សុរ៉ាវត្តី ជ័យលាភី Miss Planet Cambodia 2020 លើកទី២ ហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍និងស្គាល់ពីសំណាក់ហ្វេនៗបវរកញ្ញាសោះឡេីយក្រោយគ្រងម្កុដរួច ដូច្នេះadminសូមអោយពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្ដ ដល់រូបកញ្ញាទាំងអស់គ្នាផង ព្រោះគាត់ក៏ជាបវរកញ្ញារបស់ប្រទេសយេីងដែល ហេីយណាមួយទៀតកម្មវិធី Miss Planet International ជាកម្មវិធីបវរកញ្ញាមួយដែលបានលើកកម្ពស់ដល់បរិស្ថាននៃផែនដីរបស់យេីង រីឯស្ថាបនិកកម្មវិធីសម្រស់មួយនេះក៏ជាកូនខ្មែរយេីងផងដែរ។

Universe Pageant

យ៉ាងណាមិញ បើទោះបីជាបវរកញ្ញារូបនេះ ហាក់មិនសូវមានអ្នកស្គាល់ថាជាបវរកញ្ញាម្នាក់មែន ប៉ុន្តែបើងាកមកមើលការងារសិល្បៈរបស់នាងខាងផ្នែកសម្ដែង ក៏មានការមមាញឹកខ្លាំងណាស់ដែរ។ ដោយកន្លងមក នាងក៏បានលេចមុខជាតួឯកស្រីក្នុងរឿងរបស់ប៉ុស្ដិ៍ទូរទស្សន៍ CTN ជាច្រើន ដូចជារឿង «អធិដ្ឋានស្នេហ៍» និងរឿង «ចោរចិត្តជា» ជាដើម៕

ទស្សនារូបភាពខាងក្រោម៖

ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
https://s9.kh1.co/__image/w=614,h=435,q=100/ea/ea2addea6778220eb5049924f88ca18b19da9424.png
ការបង្ហោះ Admin Page Universe Pageant
ការបង្ហោះ Admin Page Universe Pageant
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T