ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធីប្រគួតសម្រស់ Miss Planet កម្ពុជា ដែលបានរៀបចំធ្វើឡើងកាលពីអំឡុងខែ មករាឆ្នាំ ២០២០កន្លងទៅ ទីបំផុតក៏បានរកឃើញម្ចាស់ជ័យលាភី និងជាម្ចាស់មកុដ គឺបានទៅលើបេក្ខនារីម្នាក់ដែលមកពីខេត្តកំពង់ស្ពឺ កញ្ញា ប៉ុន សុរ៉ាវត្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រោយពេលបញ្ចប់ការប្រគួតកម្មវិធី យើងឃើញថា ប្រជាប្រិយភាពរបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី ហាក់មិនសូវមានការគាំទ្រច្រើន និងមិនសូវមានអ្នកស្គាល់ច្បាស់ ដូចទៅនឹងបវរកញ្ញាដែលបានប្រគួតកម្មវិធីសម្រស់ផ្សេងៗនោះឡើយ។ ដូច្នេះហើយ ទើបធ្វើឲ្យ Admin Page Universe Pageant ម្នាក់បានបញ្ចេញការអាក់អន់ចិត្តចំពោះរឿងនេះ និងសំណូមពរឲ្យមានការគាំទ្រឡើងវិញផងដែរ។ ដោយក្នុងនោះគេបានរៀបរាប់ថា៖
ជាបវរកញ្ញាដែលបានជាប់ក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជាមួយរូបដែរ ប៉ុន្ដែកញ្ញា ប៉ុន សុរ៉ាវត្តី ជ័យលាភី Miss Planet Cambodia 2020 លើកទី២ ហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍និងស្គាល់ពីសំណាក់ហ្វេនៗបវរកញ្ញាសោះឡេីយក្រោយគ្រងម្កុដរួច ដូច្នេះadminសូមអោយពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្ដ ដល់រូបកញ្ញាទាំងអស់គ្នាផង ព្រោះគាត់ក៏ជាបវរកញ្ញារបស់ប្រទេសយេីងដែល ហេីយណាមួយទៀតកម្មវិធី Miss Planet International ជាកម្មវិធីបវរកញ្ញាមួយដែលបានលើកកម្ពស់ដល់បរិស្ថាននៃផែនដីរបស់យេីង រីឯស្ថាបនិកកម្មវិធីសម្រស់មួយនេះក៏ជាកូនខ្មែរយេីងផងដែរ។
យ៉ាងណាមិញ បើទោះបីជាបវរកញ្ញារូបនេះ ហាក់មិនសូវមានអ្នកស្គាល់ថាជាបវរកញ្ញាម្នាក់មែន ប៉ុន្តែបើងាកមកមើលការងារសិល្បៈរបស់នាងខាងផ្នែកសម្ដែង ក៏មានការមមាញឹកខ្លាំងណាស់ដែរ។ ដោយកន្លងមក នាងក៏បានលេចមុខជាតួឯកស្រីក្នុងរឿងរបស់ប៉ុស្ដិ៍ទូរទស្សន៍ CTN ជាច្រើន ដូចជារឿង «អធិដ្ឋានស្នេហ៍» និងរឿង «ចោរចិត្តជា» ជាដើម៕
ទស្សនារូបភាពខាងក្រោម៖








