Man UTD សម្លឹងឃើញកីឡាករ ៤ នាក់នេះ ទុកត្រៀមជំនួសតំណែង Pogba ហើយ

//s9.kh1.co/8b/8bf5d123882d5e8cd4f94c26716c26c792f42113.jpg
កីទ្បា

 ២២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD សម្លឹងឃើញកីឡាករ ៤ នាក់ ទុកត្រៀមជំនួសតំណែង Pogba ហើយ។

អឺរ៉ុប៖ យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាលក់ខ្សែបម្រើ Paul Pogba ឲ្យទៅក្រុម PSG ខណៈកិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងរូបនេះ នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយក្លិបមិនចង់ទុកគេរហូតដល់លែងមានតម្លៃខ្លួនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba
Pogba

ជាការពិតណាស់ Pogba ហាក់ពុំអាចបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លួនដូចកាលនៅលេងឲ្យក្រុមសេះបង្កង់ Juventus ទេ ចាប់តាំងពីផ្ទេរមកទឹកដី Old Trafford ក្នុងឆ្នាំ២០១៦។ ប៉ុន្ដែលោកគ្រូបង្វឹក Ole Gunnar Solskjaer ថាចង់រក្សារកីឡាកររូបនេះតទៀត។

Pogba និងលោក Solskjaer
Pogba និងលោក Solskjaer

សារព័ត៌មាន ​Daily Mail បាននិយាយថា ទោះជាយ៉ាងណាក្លិប Manchester United កំពុងពិចារណាលក់កីឡាករវ័យ ២៨ឆ្នាំរូបនេះ នៅរដូវក្ដៅនេះ ខណៈក្លិបអ្នកមានបារាំងចាប់អារម្មណ៍មកលើរូបគេខ្លាំង។

ទន្ទឹមនឹងនេះ បើតាមសារព័ត៌មាន Express Sport បានឲ្យដឹងដែរថា ក្លិបបិសាចក្រហមក៏បានសម្លឹងឃើញកីឡាករចំនួន ៤រូបដែរ ដើម្បីត្រៀមជំនួសកន្លែង ​Pogba ដែលរួមមានដូចជាកីឡាករ Jack Grealish របស់ Aston Villa, Eduardo Camavinga របស់ Stade Rennais FC, Saul Niguez របស់ ​Atletico Madrid និង Declan Rice របស់ West Ham ៕

Jack Grealish 
Jack Grealish 
Eduardo Camavinga
Eduardo Camavinga
Saul Niguez
Saul Niguez
Declan Rice
Declan Rice

ប្រភពexpress

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T