អីយ៉ាស់! លោក Simeone បានសារភាពថាកីឡាកររបស់ខ្លួនម្នាក់នេះអាចនឹងចាកចេញនៅរដូវក្តៅនេះមែន

//s9.kh1.co/b8/b8b4c8a45b9eb4aea0c63e8a9c8eb8ca73a4812e.jpg
កីទ្បា

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Simeone បានសារភាពថា Saul នឹងចាកចេញនៅរដូវក្តៅនេះហើយ

អឺរ៉ុប៖ លោក Diego Simeone បានសារភាពថា កីឡាករ Saul Niguez នឹងចាកចេញពីក្លិប Atletico Madrid នៅរដូវក្តៅនេះមែន ស្របពេលជាមួយគ្នានេះកំពុងមានព័ត៌មានពីការចង់បានរបស់ក្លិប Barcelona និង Manchester United ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Saul Niguez
  កីឡាករ Saul Niguez

ជាការពិតណាស់ Saul បានចំណាយពេលស្ទើរតែពេញមួយអាជីពរបស់គាត់ទៅហើយក្នុងការស្នាក់នៅជាមួយក្លិប Atletico Madrid, ប៉ុន្តែថ្មីៗនេះមានរបាយការណ៍មួយបានបានអះអាងថា បុរសវ័យ ២៦ ឆ្នាំកំពុងមានបំណងចង់ចាកចេញពីទឹកដី Wanda Metropolitano, ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

  កីឡាករ Saul Niguez
  កីឡាករ Saul Niguez

លោក Simeone បានបញ្ជាក់ថា Saul ហាក់មិនពេញចិត្តចំពោះតួនាទីរបស់គាត់បច្ចុប្បន្ន ជាមួយក្រុមនោះទេ, ម្យ៉ាងទៀតគាត់បាននិយាយថា គាត់គឺមិនចង់ឈរនៅលើផ្លូវតែមួយទេ ប្រសិនបើមានក្លិបផ្សេងដាក់សំណើចង់បានគាត់នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។

  លោក Diego Simeone និង 

កីឡាករ Saul Niguez
  លោក Diego Simeone និង  កីឡាករ Saul Niguez

អ្នកចាត់ការរបស់ក្លិប Atletico Madrid លោក Diego Simeone បានមានប្រសាសន៍ប្រាប់ទៅកាន់គេហទំព័រ AS យ៉ាងដូច្នេះថា៖

គាត់ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ Atletico Madrid ព្រោះថាគាត់អាចលេងបានទាំងខ្សែការពារសា្លបស្តាំ និង ខ្សែបម្រើស្លាបស្តាំ។ គាត់បានផ្តល់ឱ្យក្រុមនូវជម្រើសជាច្រើន ដើម្បីពឹងផ្អែកលើគាត់។ គាត់ជាកីឡាករម្នាក់ដែលមានចក្ខុវិស័យ និង ដឹងពីអ្វីដែលគ្រូចង់ឱ្យគាត់លេង, គាត់ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន។

  លោក Diego Simeone
  លោក Diego Simeone
  លោក Diego Simeone

លោក Simeone បានបន្ថែមទៀតថា៖

យើងមិនអាចឱ្យមានពាក្យចចាមអារ៉ាមចេះតែបន្តទៀតបានទេ យើងត្រូវតែនិយាយអំពីរឿងនេះ។ ប្រសិនបើគាត់ចាកចេញ, យើងសូមផ្តល់ឱ្យគាត់នូវសេចក្តីស្រឡាញ់ដ៏ធំមួយ, សូមជូនពរឱ្យគាត់ធ្វើបានល្អបំផុតជាមួយជីវិតថ្មី, មិនថានៅ Barcelona ឬមួយនៅកន្លែងណានោះទេ៕

  លោក Diego Simeone

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T