ភ្ញាក់ផ្អើលក្រោយ Greenwood បង្ហើបថាម្នាក់នេះជាកីឡាករដែលគេពិបាកទប់ទល់បំផុត

//s9.kh1.co/0b/0b6e0707ad30b497ce87bc841486d4e1a489379b.jpeg
កីទ្បា

 ២២-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Greenwood ថា Bryan ជាកីឡាករដែលពិបាកទប់ទល់បំផុត

អង់គ្លេស៖ ខ្សែប្រយុទ្ធ Mason Greenwood នៃក្លិបបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា ខ្សែការពារ Joe Bryan នៃក្លិប Fulham គឺជាកីឡាករដែលគេពិបាកទប់ទល់ជាមួយបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Joe Bryan
ខ្សែការពារ Joe Bryan

កីឡាករវ័យ១៩ឆ្នាំរូបនេះធ្លាប់លេងតទល់នឹងកីឡាករឆ្នើមៗជាច្រើននៅ Premier League និង Europa League ជាដើមប៉ុន្តែសម្រាប់គេ Bryan គឺជាកីឡាករមួយដែលដាក់សំពាធគេបានខ្លាំងបំផុត។

ខ្សែការពារ Joe Bryan និង Mason Greenwood 
ខ្សែការពារ Joe Bryan និង Mason Greenwood 

Bryan ដែលមានអាយុ២៧ឆ្នាំបានស៊ុតពីរគ្រាប់កាលឆ្នាំ២០១៩ ជួយឲ្យ Fulham ឡើងមកលេងនៅ Premier League សម្រាប់រដូវកាល២០២០-២០២១ វិញ ដោយគេថែមទាំងបានចូលលេងទល់នឹង Manchester United ទាំងពីរជើងដោយជើងទី១ Man UTD យកឈ្នះ ២ ទល់នឹង ១ ឯជើងទី២គឺលេងបានត្រឹមស្មើគ្នា ១ ទល់នឹង ១។

ខ្សែប្រយុទ្ធ Mason Greenwood និង Joe Bryan 
ខ្សែប្រយុទ្ធ Mason Greenwood និង Joe Bryan 
ខ្សែការពារ Joe Bryan និង Mason Greenwood 
ខ្សែការពារ Joe Bryan និង Mason Greenwood 

Greenwood បានកោតសរសើរ Bryan តាមរយៈ MUTV ថា៖

នេះជាសំណួរល្អណាស់ ខ្ញុំគិតថា Joe Bryan ជាកីឡាករដែលពិបាកទប់ទល់បំផុត កីឡាករនៅ Fulham ណា៎។ គេតាមបិទខ្ញុំមិនឲ្យមានផ្លូវរើរួចសោះ ទាំងការលេងនៅក្នុងដីនិងក្រៅដី ដែលវាជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកយើង។ គេជាមនុស្សដែលអ្នកមិនគិតទេថាខ្ញុំនឹងនិយាយឈ្មោះគេ ប៉ុន្តែគេពិតជាតាមបិទខ្ញុំបានល្អណាស់ មិនឲ្យខ្ញុំមានប្រឡោះរួចទេ។ គេជាខ្សែការពារដ៏ល្អម្នាក់ ហើយប្រហែលជាកីឡាករដែលខ្ញុំពិបាកនឹងទប់ទល់បំផុត៕

ខ្សែប្រយុទ្ធ Mason Greenwood 
ខ្សែការពារ Joe Bryan
ខ្សែការពារ Joe Bryan

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T