អបអរដៃគូសហការត្រីភាគី eMoney, Metfone និង PassApp ដើម្បីជំរុញវិស័យ Fintech ក្នុងការកាត់បន្ថយកូវីដ១៩

//s9.kh1.co/ec/ec180a9e7af413a291a04871d277e06787f1c60d.jpeg
សង្គម

 ២១-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសមួយសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ន មិនថាជាអ្នកប្រកបអាជីវកម្មរួចជាស្រេច ឬអ្នកដែលកំពុងបម្រើការងារនោះទេ

ភ្នំពេញ៖​ ការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសមួយសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ន មិនថាជាអ្នកប្រកបអាជីវកម្មរួចជាស្រេច ឬអ្នកដែលកំពុងបម្រើការងារនោះទេ។ ក្នុងបរិបទវិស័ឧស្សាហកម្ម 4.0 កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ដោយអនុវត្តបច្ចេកវិទ្យា ICT  (Information and communications technology ) ក៍ដូចជាបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech ) ។ ដើម្បីជំរុញការវេរប្រាក់តាមបែបប្រព័ន្ធអនឡាញ និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលកំពុងប្រកបអាជីកម្មប្រចាំថ្ងៃយ៉ាងសកម្ម ជាពិសេសដើម្បីចូលរួមលើកកម្ពស់វិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech ) អ៊ី-ម៉ាន់នី បានសហការជាមួយដៃគូ PassApp ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនអ្នករត់ PassApp អោយកាន់តែងាយស្រួលជាងមុន ក្នុងការវេរប្រាក់ រវាងគណនី ផាសផេ“ PassPay ” និងគណនី អ៊ី-ម៉ាន់នី “ eMoney ” ។ PassPay គឺជាកាបូបឌីជីថលរបស់ក្រុម ហ៊ុនPassApp ដើម្បីជួយសំរួលក្នុងការទូទាត់សេវាកម្មរបស់ PassApp ឱ្យអ្នកបើកបរ។ ការវេរប្រាក់ រវាងគណនី អ៊ី-ម៉ាន់នី eMoney ទៅគណនី ផាសផេ Passpay ដែលអាចធ្វើប្រតិបត្តិការងាយស្រួល ដោយចំណាយពេលមិនដល់មួយនាទី។ វាជាភាពងាយស្រួលមួយដោយបងប្អូនអាចធ្វើការ វេរប្រាក់ យ៉ាងមានសុវត្ថិភាព ចំណេញពេលវេលាមិនថាទីជិតឬឆ្ងាយ។ ស្របពេលនេះស្ថិតក្នុងស្ថានការណ៌កូវីដ១៨ និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលដើម្បីចូលរួមការថែរក្សាគម្លាត ក្នុងការទប់ស្កាត់នូវកូវីដ១៩​ ក្រុមហ៊ុន អ៊ី-ម៉ាន់នី “ eMoney ”សូមលើកទឹកចិត្តប្រជាជនកម្ពុជាចូលរួមប្រើប្រាស់និងលើកកម្ពស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech ) ជាមួយអ៊ី-ម៉ាន់នីក៍ដូចជា ដើម្បីចូលរួមការថែរក្សាគម្លាតតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ។ បន្ថែមពីអត្ថប្រយោជន៍ខាងលើក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនមេរបស់ ក្រុមហ៊ុន អ៊ី-ម៉ាន់នី “ eMoney ”បានចូលរួមសហការណ៍ដើម្បីបន្ថែមជូននូវអត្ថប្រយោជន៌ដ៏អស្ចារ្យសំរាប់អ្នកបើកបរ PassAppមានរួមដូចជា៖ ១.ការផ្តល់ស៊ីមឥតគិថ្លៃ,  ២.ធ្វើទំនាក់ទំនងក្នុងបើកបរក្រុមដោយឥតគិថ្លៃតាមប្រព័ន្ធមិត្តហ្វូន, ៣.ទទួលបាន នៅកញ្ចប់ទិន្នន័យ 1GB ក្នុងពេលមួយខែឥតគិតថ្លៃ ។ លើសពីនេះទៅទៀតសម្រាប់អ្នកប្រើប្រាស់នៅកម្មវិធី អ៊ី-ម៉ាន់នី លោកអ្នកអាចនឹងរីករាយជាមួយប្រម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា វេរប្រាក់ដោយឥតគិថ្លៃ, មិត្តហ្វូនប្តូរលុយចំណេញច្រើនជាងមុនតាមរយ: *868*399# ($1=$399), ដាក់ប្រាក់ថែមប្រាក់បន្ថែមរហូតដល់20%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសអ៊ី-ម៉ាន់នី អេបត្រូវបានគាំទ្រដោយប្រជាពលរដ្ឋកម្ពុជានឹងបានទទួលស្គាល់ថា ជាកម្មវិធី(App)មួយដែលមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំឡាយដូចជា ការទូរទាត់តាមអនឡាញ វេរប្រាក់ដក/ដាក់ប្រាក់ បង់វិក្កយបត្រផ្សេងៗ បញ្ចូលកាតទូរសព្ទ បង់ថ្លៃសេវាកម្មដែលនាំឱ្យមានការទាញយក
(Install) ទៅប្រើប្រាស់ច្រើនជាងគេរហូតដល់ទៅ ២,២ លានគណនីដែលស្មើរនឹង២ដងនៃការកើនឡើង។ 
អ៊ី-ម៉ាន់នី សូមស្វាគមន៌មកដៃគូសហការជាមួយ ក្រុមហ៊ុន ដែលលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖

•  វេរប្រាក់ដោយឥតគិតថ្លៃ

•  ទទួលបាននៅប្រូម៉ូសិនយ៉ាងច្រើនជារៀងរាល់ខែ

•  មានកិច្ចសហប្រតិបត្តិការជាមួយនឹង ក្រុមហ៊ុនក្នុងស្រុកយ៉ាងទូលំទូលាយដៃគូរសហការណ៍ទាំងអស់នឹងទទួលបាន នូវភាពងាយស្រួលក្នុងការប្រកបអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកអ្នកនឹងគ្រប់គ្រងការចំណាយថវិកាបានត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការដាក់បញ្ជាសាច់ប្រាក់ក្នុងដៃរបស់អស់លោកអ្នក រួមទាំងការប្រឹក្សាយោបល់ពីបុគ្គលិករបស់ក្រុមហ៊ុនយ៉ាងជំនាញ៕

Emoney 
Emoney 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T