បង់ប្រាក់កម្ចីធនាគារ តាមរយៈ អ៊ី-ម៉ាន់នី របស់អ្នកតាមកម្មវិធីអ៊ី-ម៉ាន់នី ដោយសុវត្ថិភាព

//s9.kh1.co/a0/a0cfc80c194482f1704d834e3932b51244eceb52.jpg
សង្គម

 ៣០-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បច្ចុប្បន្ននេះសេវាផ្ទេរប្រាក់ ដក និងដាក់ប្រាក់​ ព្រមទាំងការទូទាត់តាមទូរសព្ទដៃ មាន​​ការ​រីក​ចម្រើន​គួរ​​ឲ្យ​​កត់​​សម្គាល់ ការ​រីក​ដុះ​ដាល​នៃ​សេវា​កម្ម​នេះ​បាន​ផ្តល់​ភាពងាយស្រួល​ដល់​​អ្ន​ក​​ប្រើ​​ប្រាស់​

ភ្នំពេញ៖ បច្ចុប្បន្ននេះសេវាផ្ទេរប្រាក់ ដក និងដាក់ប្រាក់​ ព្រមទាំងការទូទាត់តាមទូរសព្ទដៃ មាន​​ការ​រីក​ចម្រើន​គួរ​​ឲ្យ​​កត់​​សម្គាល់ ការ​រីក​ដុះ​ដាល​នៃ​សេវា​កម្ម​នេះ​បាន​ផ្តល់​ភាពងាយស្រួល ​ដល់​​អ្ន​ក​​ប្រើ​​ប្រាស់​ ក្នុង​ការ​ទូទាត់​សាច់​​ប្រាក់ វេរប្រាក់ និង ដក​​ប្រាក់​​​​​​គ្រប់​​ពេល​វេលា គ្រប់ទីកន្លែង និងមានសុវត្ថិភាពខ្ពស់​។ ដោយសារមានការជំរុញពីរាជរដ្ឋាភិបាលផងនោះ បាគង ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពងាយស្រួល ក្នុងការវេរប្រាក់ ដកប្រាក់ ដាក់ប្រាក់ និងទូទាត់សេវាផ្សេងៗតាមទូរសព្ទដៃក្នុងនោះអ៊ី-ម៉ាន់នី ជាសមាជិកលិចធ្លោមួយ ដែរមានប្រតិបត្តិការខ្ពស់មួយគួរឲ្យកត់សម្កាល់ ។ ហេតុដូច្នេះសម្រាប់អ្នកដែលមានគណនីអ៊ីម៉ាន់នី លែងមានការបារម្មណ៍និងពិបាកទូទាត់ប្រាក់កម្ចីទៅឲ្យដៃគូផ្សេងទឿតហើយ ដូជា Acleda, ABA, Sathapana, LOLC, WB Finance និងដៃគូផ្សេងៗជាច្រើនទៀត។​ ជាពិសេសក្នុងសម័យកូវីត ការរក្សាគម្លាតគឺជាបញ្ហាចម្បង តើអ្នកមានអារម្មណ៍ថាចេញក្រៅដោយមិនមានសុវត្ថិភាព ឬក៏ធ្វើដំណើរឆ្ងាយពីផ្ទះដើម្បីមកបង់ប្រាក់កម្ចីជាពិសេសក្នុងអំឡុងពេលកូវីតនេះទៀតមែនទេ? កុំបារម្ភទៀតអី លោកអាចបង់ប្រាក់បង់ប្រាក់កម្ចីតាមរយៈអ៊ី-ម៉ាន់នី ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ភ្នាក់ងារអ៊ី-ម៉ាន់នី ៖

•        អតិថិជនត្រូវទៅភ្នាក់ងារអ៊ី-ម៉ាន់នី ណាមួយដែលនៅជិតអ្នកបំផុតដើម្បីបង់ប្រាក់កម្ចីឱ្យធនាគារណាមូយដែរចង់បង់កម្ចី

•        លេខកូដត្រូវបង់ប្រាក់ ជា(ដុល្លារ) និង (រៀល)

•        អតិថិជនត្រូវផ្តល់លេខគណនីធនាគារ និងចំនួនទឹកប្រាក់ទូទាត់ទៅឱ្យភ្នាក់ងារជាការស្រេច

២. កម្មវិធីទូរសព្ទអ៊ី-ម៉ាន់នី៖

•        អតិថិជនត្រូវមានគណនី ដែលបានចុះឈ្មោះហើយជាមួយកម្មវិធីអ៊ី-ម៉ាន់នី

•        ដើម្បីសងប្រាក់កម្ចី អតិថិជនត្រូវបញ្ចូលលេខគណនីធនាគារណាមួយ និងចំនួនទឹកប្រាក់ទូទាត់ រួចរាល់


ជាមួយអ៊ី-ម៉ាន់នី អតិថិជនអាចធ្វើការទូទាត់ចំណាយផ្សេងៗ ជាមួយ  Pay QR Code ទិញកាតទូរសព្ទ ទូទាត់ថ្លៃទឹក-ភ្លើង ទូទាត់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ធានា​រ៉ាប់​រង និងទូទាត់ថ្លៃសិក្សាជាដើម។ សេវានៃការវេរប្រាក់ និង សេវាទូទាត់ត្រូវបានអភិវឌ្ឍន៍កាន់តែទំនើប ហើយ​មាន​ភាព​ទូលំទូលាយ វាបានជួយឱ្យប្រជាជនកម្ពុជា ជាពិសេស កម្មករកម្មការិនី និយោជិត ដែល​បម្រើ​កា​រ​​នៅ​តាម​បណ្តា​រោង​ចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែល​​ជា​ញឹក​ញាប់​ផ្ញើ​ប្រាក់​ទៅ​កា​ន់ឪពុកម្តាយនៅឯ​ស្រុក​កំណើត កាន់​តែ​មាន​ភាព​ងា​យ​ស្រួល​ជាងមុន។

អ៊ី-ម៉ាន់នី មានអតិថិជនជាង ១លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធី អ៊ី-ម៉ាន់នី និងមានភ្នាក់ងារជាង ៨០០០ កន្លែងនៅទូទាំងប្រទេសដើម្បីបម្រើសេវាជូនដល់អតិថិជនទាំងអស់។ ម្យ៉ាងវិញទៀត អ៊ី-ម៉ាន់នី តែងតែផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេសក្នុងការបង់ថ្លៃទឹកនិងភ្លើងដោយឥតគិតថ្លៃ ជូនដល់អតិថិននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការសន្សំសំចៃថវិកា និងពេលវេលា។
កាន់តែជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អ៊ី-ម៉ាន់នី ងាយស្រួល និងសុវត្ថិភាព (eMoney Easy and Safe)

ព័ត៌មានបន្ថែម៖ 868 ឬ 0236 868 868 ឬចុច m.me/eMoney.easyandsafe

គ្រាន់តែចូលទៅកាន់កម្មវិធី អ៊ី-ម៉ាន់នី៖ https://appurl.io/Dh2x9KH1T

ទំព័រហ្វេសប៊ុក៖ eMoneyeasyandsafe

តាមរយៈតេឡេក្រាម៖ https://t.me/joinchat/3Q6QajbhRpY5NWZl

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T