រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងស្រីស្អាតតូចច្រឡឹង ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ដែលមហាជន ស្គាល់ហើយថាជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះរូបអមជាមួយសំណេរពោរពេញដោយអត្ថន័យយ៉ាងកម្សត់ ធ្វើឱ្យអ្នកគាំទ្របានអានហើយ ស្ទើរទប់ទឹកភ្នែកមិនជាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ តារាចម្រៀង កញ្ញា អ៊ីវ៉ា បានសរសេររៀបរាប់យ៉ាងកម្សត់ដូច្នេះថា៖
ជីវិតដែលមានកម្មទោះប្រឹងធ្វើល្អដល់ស្លាប់ លះបង់អស់ពីខ្លួនក៏នៅតែមិនអាចល្អ ពេលខ្លះនឿយហត់ណាស់ រ៉ាប់រងម្នាក់ឯងច្រើនពេកហើយ ខ្ញុំមិនមែនមនុស្សយន្តទេ ខ្ញុំចេះហត់ ខ្ញុំចេះឈឺ ខ្ញុំចេះខឹង ខ្ញុំចេះពិបាកចិត្ត ខ្ញុំចេះយំ .. ខ្ញុំខំណាស់ ខ្ញុំប្រឹងណាស់ មិនបានជួយរំលែកខ្ញុំ កុំដាក់សំពាធលើខ្ញុំច្រើនពេក ព្រោះខ្ញុំរងមកយូរហើយ មិនចង់បានអ្វីទេ សុំត្រឹមការលើកទឹកចិត្តគ្រប់គ្រាន់ហើយ។
ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញមហាជន ក៏ដូចជាអ្នកគាំទ្រ តារាចម្រៀងស្រីរូបនេះ កើតការងឿងឆ្ងល់ និងសម្តែងការក្រៀមក្រំ ទប់ទឹកភ្នែកសឹងមិនជាប់ជាមួយសំណេរដ៏កម្សត់ សោកសៅរបស់កញ្ញាបែបនេះ៕








