ទំនងអត់?​ Man Utd ចង់វ៉ៃដូរ Van de Beek ទៅកាន់ Barcelona ដើម្បីយកកីឡាកររូបនេះ

//s9.kh1.co/c5/c538f36a6913c3cc50938b5ad115377803c70686.jpg
កីទ្បា

 ២១-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Manchester United ចង់បាន Samuel Umtiti ពី Barcelona

អឺរ៉ុប៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Donny van de Beek ត្រូវបានគេរាយការណ៍ ទទួលបានសំណើរឲ្យផ្លាស់ទៅកាន់ Barcelona ដើម្បីប្តូរយកកីឡាករ Samuel Umtiti មកកាន់កីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Donny van de Beek   
   កីឡាករ Donny van de Beek   

ជាការពិតណាស់ ក្នុងរដូវកាលដំបូងរបស់ Van de Beek នៅ Man Utd គឺ រូបគេមិនសូវទទួលបាននាទីបង្ហាញខ្លួននៅលើទីលានឡើយ ដោយ រូបគេបានលេងជាជម្រើសដំបូងបានតែបួនប្រកួតប៉ុណ្ណោះ ហើយ កីឡាករសញ្ជាតិហូល្លង់ខាងលើ ក៏មានពាក្យចចាមអារ៉ាមក្នុងការចាកចេញផងដែរ។

   កីឡាករ Donny van de Beek   
   កីឡាករ Donny van de Beek   

បើយើងត្រឡេកទៅ Umtiti វិញ ពេលនេះគេបានវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយក្រោយធូរស្បើយពីរបួស ប៉ុន្តែ Barcelona ប្រហែលជាមិនមានបំណងចង់រក្សារូបគេឡើយដោយសាររូបគេមានប្រាក់ពលកម្មខ្ពស់ស្របពេលដែលក្លិបកំពុងជួបនូវបញ្ហាហិរញ្ញវត្ថុ។

  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

ទន្ទឹមនឹងនេះផងដែរ បើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Man Utd បានផ្ញើសំណើទៅកាន់ Barcelona ក្នុងគោលបំណងចង់បាន Umtiti មករួមក្រុម ហើយ ក្លិបនឹងផ្តល់ Van de Beek ទៅឲ្យក្លិបយក្សអេស្ប៉ាញខាងលើវិញក្នុងលក្ខខណ្ឌប្តូរកីឡាករគ្នា៕

  កីឡាករ Samuel Umtiti
  កីឡាករ Samuel Umtiti

ប្រភពsportsmole

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T