កំពុងរាំសប្បាយសុខៗ ស្រាប់តែកូនក្រមុំត្រូវបញ្ជូនទៅពេទ្យភ្លាមៗ (មានវីដេអូ)

//s9.kh1.co/76/762011d6e1fdf6f4500b11dd480e214d6965b11e.jpg
សង្គម

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កូនក្រមុំម្នាក់ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈពេលពិធីមង្គលការកំពុងដំណើរការ។

អាមេរិក៖ កាលពីថ្ងៃទី០៣ ដើមខែកក្កដាកន្លងទៅថ្មីៗនេះ កូនក្រមុំម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈពេលពិធីមង្គលការកំពុងដំណើរការ។ នេះបើតាមប្រភពសារព័ត៌មាន Daily Mail ចុះផ្សាយម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង Julie និងលោក Paul មកពីទីក្រុង Philadelphia សហរដ្ឋអាមេរិក មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង នៅថ្ងៃពីធីមង្គលការរបស់ពួកគេ ដែលមានការចូលរួមយ៉ាងច្រើនពីសំណាក់មិត្តភក្ដិ រួមទាំងសាច់ញាតិទាំងសងខាង។

លុះដល់ពេលដែលពួកគេត្រូវរាំជាមួយគ្នា កូនកំលោះ បានរាំចាប់បង្វិលខ្លួនកូនក្រមុំមួយជុំ និងពែនខ្លួនកូនក្រមុំផ្ញារទៅក្រោយ ដើម្បីថើប តែភ្លាមៗនោះ ក៏ស្រាប់តែកូនក្រមុំបន្ទន់ជង្គន់ម្ខាងខុសបច្ចេកទេស ដែលបណ្ដាលឲ្យថ្លោះតែម្ដង ហើយនាងក៏ស្រែកឲ្យគេជួយ ដោយទឹកមុខសើចលាយឡំនឹងការឈឺចាប់ផងដែរ។ ឃើញដូច្នេះ កូនកំលោះ និងភ្ញៀវដទៃទៀត ភ័យស្លន់ស្លោរ ហើយសំណាងល្អមានភ្ញៀវពីរបីនាក់ជាពេទ្យក្នុងការជួយសង្គ្រោះបឋម មុនពេលរថយន្ដសង្គ្រោះបន្ទាន់មកដល់។

យ៉ាងណាមិញ កូនក្រមុំ និងកូនកំលោះ បានស្នើឲ្យភ្ញៀវទាំងអស់បន្ដសប្បាយក្នុងពិធី ដែលពួកគេបានចាកចេញពីមន្ទីរពេទ្យវិញនៅវេលាម៉ោង ១០:៣០នាទីយប់។ ហើយចំពោះជើងរបស់កូនក្រមុំ នឹងជាសះស្បើយឡើងវិញ ក្នុងរយៈប្រហែល៤ ទៅ៦សប្ដាហ៍ទៀត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T