មូលហេតុនេះសោះបានជា Jin ចោលក្តីស្រម៉ៃ ជាតារាសម្តែងរយៈពេល៨ឆ្នាំ ហើយរើសយក BTS វិញ

//s9.kh1.co/df/df002eb6d8c2353787da18590d6579fb8ac17752.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកដឹងពីមូលហេតុដែល Jin ហ៊ានបោះបង់ក្តីស្រម៉ៃក្លាយជាតារាសម្តែងអស់រយៈពេល​ ៨ ឆ្នាំរបស់ខ្លួន ហើយជ្រើសរើសយកចូលជាក្រុមតារាចម្រៀង BTS វិញ!

កូរ៉េខាងត្បូង ៖ សមាជិកក្រុម BTS ដែលជាតារាចម្រៀងដ៏ពេញនិយម និងមានទេពកោសល្យបំផុតនៅសព្វថ្ងៃនេះ ក្រៅពីសមត្ថភាពក្នុងការច្រៀង និងសម្តែង ក្រុម BTS ក៏មានផ្នែកជាច្រើនទៀតដែលពួកគេពូកែផងដែរ។ សម្រាប់ RM និង Suga គឺមានសមត្ថភាពក្នុងការតែងនិពន្ធ ខណៈពេលដែល Jin គឺជាសមត្ថភាពក្នុងការធ្វើសម្តែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jin
Jin

ទន្ទឹមនឹងនោះ ARMYs ដឹងទាំងអស់ថា Jin មុនពេលដែលលោកយល់ព្រមចូលរួម ជាមួយផលិតកម្ម BigHit គឺលោកមានក្តីសុបិន្តចង់ក្លាយជាតារាសម្តែង ជាមួយនឹងមុខមាត់ដ៏ស្រស់ស្អាតរបសលោក ក៏ដូចជាចរិតល្អរបស់ខ្លួន Jin អាចក្លាយជាតារាសម្តែងដ៏ល្បីល្បាញម្នាក់នៅលើពិភពលោកបាន។ ក្នុងនោះ តារាល្បីៗ ជាច្រើនបានកោតសរសើរការសម្តែងរបស់តរាប្រុសរូបនេះផងដែរ សូម្បីតែក្រោយពេលដែលលោកបានក្លាយជាផ្នែកមួយ នៃក្រុម BTS ហើយក៏ដោយ។

ចំណែក Jin វិញដំបូងឡើយ លោកបានបញ្ចប់ការសិក្សាពីការសម្ដែងនៅមុខងា Konkuk Acting Major ហើយដោយសារតែមានទាំងទេពកោសល្យសម្ដែងធម្មជាតិ និងរូបរាងសង្ហារដ៏អស្ចារ្យ ក៏ត្រូវបានគេទទួលយកនៅលើការចូលរៀនដំបូង បន្ទាប់ពីការប្រលងសម្តែងពីរបីដង និងសូម្បីតែលើកដំបូងពីសាលាសម្ដែងរបស់លោក។

BTS
BTS

ទោះយ៉ាងណាក៏ដោយ នៅពេលជ្រើសរើសក្លាយជាផ្នែកសំខាន់មួយនៃក្រុម BTS ជីវិតរបស់ Jin បានផ្លាស់ប្តូរ លោកក៏បានបង្ហើបថា នេះជាការផ្លាស់ប្តូរ និងការសម្រេចចិត្តដែលលោកមិនដែលសោកស្តាយនោះទេ ជាពិសេសនៅក្នុងវគ្គចុងក្រោយនៃ BTS in the soop ក្នុងនោះ Jin និង Suga បាននិយាយពីអតីតកាលរបស់ពួកគេ អំពីជម្រើសជីវិតនៅអតីតកាល និងអនាគតហើយនិងអ្វីដែលពួកគេសង្ឃឹមថានឹងធ្វើ ប្រសិនបើពួកគេមិនក្លាយជាតារាចម្រៀង។

Jin និង Suga
Jin និង Suga

ខណៈពេលដែល Jin បាននិយាយថា Suga នឹងទទួលបានជោគជ័យក្នុងវិស័យអ្វីក៏ដោយ ដែលលោកធ្វើប៉ុន្តែ Suga ជឿថា Jin នឹងក្លាយជាតារាសម្តែងប្រសិនបើលោកចង់ ហើយ Jin បានឆ្លើយថា ៖

ប្រហែលជាមិនមែនទេ ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ បន្ទាប់ពីខ្ញុំបានជួបអ្នកទាំងអស់គ្នា ខ្ញុំធ្លាប់រស់នៅក្នុងជីវិតរបស់ខ្ញុំទៅតាមដំណើរ នោះហើយជាមូលហេតុដែល អ្នកនៅជុំវិញខ្លួនអ្នកគឺសំខាន់ណាស់។ អ្នកទាំងអស់គ្នាឧស្សាហ៍ព្យាយាមណាស់ ខ្ញុំឃ្លាំមើលនិងរៀនសូត្រពីអ្នកទាំងអស់គ្នាឱ្យខិតខំធ្វើការបន្ថែមផងដែរ។

Jin

បន្ទាប់ពីការលំបាក នាពេលកន្លងមក ដើម្បីឱ្យមានភាពល្បីល្បាញ និងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ BTS តែងតែនៅជាមួយគ្នាដោយជំនឿចិត្ត និងការតស៊ូក្នុងការតាមរកក្តីស្រម៉ៃរបស់ពួកគេ៕

BTS
BTS

ប្រភព : Worldhours24

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T