ទឹកជំនន់នៅប្រទេសចិន បានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់ ហើយប្រជាជ​នជាច្រើនផ្សេងទៀតត្រូវបានជម្លៀសចេញ ជាបន្ទាន់

//s9.kh1.co/ea/eac7c00e763d1c0c5a5795af679489c1cfc772ee.jpg
សង្គម

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទីក្រុងជាច្រើនបានរងផលប៉ះពាល់ ដោយផ្លូវសំខាន់ៗបង្ខំឲ្យបិទ ហើយជើងហោះហើរនានាត្រូវបានលុបចោល។

ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឲ្យមានទឹកជំនន់ដ៏ធំ នៅផ្នែកខ្លះនៃភាគកណ្ដាលប្រទេសចិន ដែលបង្ខំឲ្យប្រជាជនចេញពីលំនៅដ្ឋាន ចាកចេញពីស្ថានីយ និងផ្លូវថ្នល់។ ប្រជាជនជាងមួយសែននាក់នៅខេត្ត Henan ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព បន្ទាប់ពីមានធ្លាក់ខ្លាំង។ អាជ្ញាធរនៅទីនោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស១២នាក់បានស្លាប់ នៅក្នុងទីក្រុង Zhengzhou ចាប់តាំងពីទឹកជំនន់បានចាប់ផ្ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងជាច្រើនបានរងផលប៉ះពាល់ ដោយផ្លូវសំខាន់ៗបង្ខំឲ្យបិទ ហើយជើងហោះហើរនានាត្រូវបានលុបចោល។ ខេត្ត Henan ដែលមានប្រជាជនប្រមាណ៩៤លាននាក់ បានប្រកាសអាសន្នកម្រិតអាកាសធាតុខ្ពស់បំផុត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា។ កត្តាជាច្រើនបានរួមចំណែកដល់ការកើតមានទឹកជំនន់ ប៉ុន្តែបរិយាកាសក្ដៅដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង។

មានការភ័យខ្លាចផងដែរថា ទំនប់មួយនៅក្នុងខេត្ត Henan អាចនឹងបាក់រលំ បន្ទាប់ពីវាត្រូវបានបំផ្លាញដោយព្យុះនាពេលថ្មីៗនេះ។ ក្រុមមន្ត្រីបាននិយាយថា ស្នាមប្រេះប្រវែង២០ម៉ែត្របានលេចចេញនៅក្នុងទំនប់ ក្នុងទីក្រុង Luoyang។ ទាហានត្រូវបានគេដាក់ពង្រាយនៅតំបន់នោះ ហើយសេចក្ដីថ្លែងការណ៍របស់កងទ័ពបានព្រមានថា វាអាចបាក់រលំនៅពេលណាក៏បាន។

ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេមើលឃើញថា កំពុងទាញមនុស្សឲ្យមានសុវត្ថិភាព ដោយប្រើប្រាស់ខ្សែពួរ។ គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ទេដែលត្រូវជាប់គាំង ប៉ុន្តែមានមនុស្សរាប់រយនាក់ត្រូវបានរាយការណ៍ថា ត្រូវបានគេជួយសង្គ្រោះ៕

https://s9.kh1.co/__image/w=650,h=365,q=100/da/da07b2a31be9945dd3f67d0e16ee69889bfb47e7.jpg
https://s9.kh1.co/__image/w=650,h=365,q=100/b5/b5e10d3d8076918bfbc81ab8ac708d60e4f2bcbb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/41/41d7b9ae7cd2d00d3a1b1f119e3a25579a1fd952.png

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T