Barca ចង់ប្ដូរ Griezmann យកកីឡាកររបស់ Juventus ម្នាក់នេះ ក្រោយបរាជ័យក្នុងការចរចាដូរយក Saul

//s9.kh1.co/23/23b9697c7256cb3637d51ea10cab2f06c3f85d5e.jpeg
កីទ្បា

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Barca ចង់យក Griezmann ប្ដូរជាមួយ Dybala

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona កំពុងពិចារណាដាក់ ខ្សែប្រយុទ្ធ Antoine Griezmann ប្ដូរយកខ្សែប្រយុទ្ធ Paulo Dybala ពី Juventus បន្ទាប់ពីការចរចាប្ដូរ Griezmann យក Saul Niguez ពី Atletico Madrid បានបរាជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

Barcelona កំពុងត្រូវការកាត់បន្ថយកីឡាករក្នុងក្រុមជាចាំបាច់ដើម្បីបន្ថយប្រាក់ឈ្នួលដើម្បីអាចចុះកុងត្រាយក កំពូលខ្សែប្រយុទ្ធ Lionel Messi, Emerson Royal ,Sergio Aguero,Memphis Depay និង Eric Garcia ហើយដោយសារ Griezmann ទទួលបានប្រាក់ឈ្នួលរាងខ្ពស់គឺដល់ទៅ ៣០០,០០០ផោន (ស្មើនឹងប្រមាណ៤សែនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ឯណោះទើបក្លិបចង់លក់គេចេញឲ្យឆាប់ៗ។

ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 

Griezmann ទើបតែត្រឡប់មកហ្វឹកហាត់ជាមួយ Barcelona ដើម្បីត្រៀមបើករដូវកាលថ្មី តែ ក្លិបកំពុងគិតគូយកគេទៅប្ដូរយកខ្សែប្រយុទ្ធ Dybala ពី Juventus មកវិញដោយសារ Dybala ស៊ីប្រាក់ឈ្នួលទាបជាង Griezmann។

ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

Dybala នៅសល់កុងត្រាតែ១២ខែទៀតប៉ុណ្ណោះ ខណៈដែលរកបាន៥គ្រាប់និងបញ្ជូនបាល់៣គ្រាប់នៅរដូវកាលមុន ហើយមកទល់ពេលនេះពុំទាន់មានការប្រកាសផ្លូវការណាថាគេបន្តកុងត្រាជាមួយក្លិបឡើយប៉ុន្តែគេមិនទាន់ដឹងថា Juventus នឹងឆ្លើយតបយ៉ាងណានោះឡើយ។

ខ្សែប្រយុទ្ធ Paulo Dybala 
ខ្សែប្រយុទ្ធ Paulo Dybala 

Antoine Griezmann ឯណេះវិញចង់ត្រឡប់ទៅទ្រនំចាស់ Atletico Madrid វិញដោយលោកគ្រូ Diego Simeone នៅតែទុកចិត្តកូនក្រុមរូបនេះ៕

ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T