Ronaldinho បច្ចេកទេសនៅតែអ៊េម! ជំនួប Clasico Legend, R.Madrid លត់ Barcelona ៣-២ (មានវីដេអូ)

//s9.kh1.co/5d/5d1b9d50b1ee349efa50729d013af89bd051e4a2.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ជំនួប Clasico Legend, R.Madrid លត់ Barcelona ៣-២

បរទេស៖ កាលពីរាត្រីថ្ងៃ អង្គារ កន្លងទៅ ត្រូវនឹងថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ជាការប្រកួត El Clasico Legend លក្ខណៈមិត្តភាពរវាងក្រុមជើងចាស់ Real Madrid ទល់នឹងក្រុម FC Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ការប្រកួតនេះបានរៀបចំឡើងនៅឯកីឡដ្ឋាន Bloomfield Stadium ក្នុងទីក្រុង Tel Aviv ដែលមានអ្នកចូលទស្សនាចំនួន ២៥,០០០ នាក់ ខណៈការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុមជើងចាស់ Real Madrid ទទួលជ័យជម្នះទៅលើក្រុមជើងចាស់ Barcelona ក្នុងលទ្ធផល ៣ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ដែរថា សមាសភាពកីឡាកររបស់ក្រុមទាំងពីរគឺមានការចូលរួមពីសំណាក់អតីតវីរបុរសល្បីៗដូចជា៖

ក្រុម Barcelona:

Mariano Jesus Angoy; Miquel Soler; Frederic Dehu; Tortolero; Jon Andoni Goikoetxea; Oscar Arpon; Gaizka Mendieta; Javier Saviola; Deco; Rivaldo; Ronaldinho, Ronald De Boer; Jofre Mateu; Guillermo Amor; Francesco Coco; Francisco Guzman; Juan Carlos; Samuel Okunowo។

ក្រុម Real Madrid:

Jordi Codina; Roberto Carlos; Alberto Rivera; Luis Milla; Antonio Nunez; Alfonso Perez; Jose Emilio Amavisca; Ivan Campo; Luis Figo; Fernando Sanz; Ruben De la Red, Pedro Munitis, Jesús Enrique Velasco៕

សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T